តែខ្ញី គឺជាតែដែលគេពេញនិយមមួយប្រភេទ ហើយមនុស្សទូទៅច្រើនតែចូលចិត្តវា។
សម្រាប់អាការៈឈឺក្រពះ
តែខ្ញី អាចព្យាបាលអាការៈឈឺក្រពះបាន។ ឥទ្ធិពលបំបាត់ការឈឺចាប់របស់ខ្ញី នឹងជួយបំបាត់ការឈឺចាប់បាន ហើយតែនេះនឹងជួយអោយក្រពះអ្នកស្រួលបួលមកវិញទៀតផង។
ការចង្អោ និងជំងឺដោយសារតែចលនា
តែខ្ញី ក៏អាចទៅបន្ធូរបន្ថយសរសៃប្រសាទក្នុងពេលមានជំងឺដោយសារចលនា ឬក្អួតចង្អោរដែរ។ ការទទួលទានតែខ្ញីមុនពេលធ្វើដំណើរ ក៏នឹងជួយបង្ការការក្អួត ឈឺក្បាល និងឈឺក្បាលបែបប្រកាំងបាន។

បញ្ហាផ្លូវដង្ហើម
តែខ្ញី នឹងជួយបំបាត់បញ្ហាផ្លូវដង្ហើមបានដូចជា ការតឹងច្រមុះ និងផ្តាសាយជាដើម។ លក្ខណៈក្តៅឧណ្ហៗ និងហឺររបស់វា នឹងជួយបំបាត់ការកន្ត្រាក់ក្នុងផ្លូវដង្ហើម ដែលជាហេតុនាំអោយអ្នកដកដង្ហើមបានកាន់តែស្រួល។
បញ្ហាមករដូវ
ការទទួលទានតែខ្ញីមួយពែងក្តៅៗ នឹងជួយសម្រួលដល់ការឈឺក្រពះបាន ប៉ុន្តែក្រៅពីនេះ អ្នកក៏អាចយកកន្សែងមួយទៅជ្រលក់នឹងតែខ្ញីនោះ ហើយយកមកគ្របលើពោះផ្នែកខាងក្រោម ដើម្បីបំបាត់ និងបន្ធូរសាច់ដុំដែលកំពុងតែឈឺចាប់ពេលមករដូវ។
របត់ឈាមរត់
តែបៃតង ក៏អាចជួយពង្រឹងដល់របត់ឈាមរត់បានដែរ ព្រោះតែវីតាមីន ជាតិរ៉ែ និងអាស៊ីតអាមីណេរបស់វា។ ករណីនេះ វានឹងជួយកាត់បន្ថយឱកាសនៃការកើតជំងឺបេះដូង-សរសៃឈាមបាន។ មួយវិញទៀត វានឹងជួយបង្ការកុំអោយខ្លាញ់កកជាប់ក្នុងសរសៃឈាមអាក់ទែ ដូច្នេះ វាអាចការពារជំងឺគាំងបេះដូងបាន៕