អត្ថប្រយោជន៍នៃការទទួលទឹកពេលព្រឹកចំពោះសុខភាពមានដូចជា៖
- ជួយអោយការស្រូបយកសារធាតុចិញ្ចឹមបានកាន់តែល្អ៖ ការផឹកទឹកនៅលើពោះទទេអាចជួយជម្រះពោះវៀនធំដែលធ្វើអោយវាកាន់តែងាយស្រួលសម្រាប់រាងកាយរបស់អ្នកក្នុងការស្រូបយកសារធាតុចិញ្ចឹម។
- ទឹកជួយផលិតកោសិកាថ្មីៗ៖ឈាមរបស់យើងផ្សំឡើងដោយទឹកប្រហែល៨៣ភាគរយ។ការញុំាទឹកពេលព្រឹកព្រលឹមអាចជួយបង្កើនការផលិតកោសិកាឈាមនិងកោសិកាសាច់ដុំថ្មីៗជារៀងរាល់ថ្ងៃ។
- ទឹកជួយសម្រកទម្ងន់ ៖ញុំាទឹកយ៉ាងហោចណាស់មួយកែវធំពេលព្រឹកអាចបង្កើនការរំលាយអាហារប្រចាំថ្ងៃរបស់អ្នករហូតដល់ទៅ២៤ ភាគរយ។
- ទឹកជួយអោយស្បែកមានសំណើម និងភ្លឺរលោង៖ទឹកជួយសម្អាតជាតិពុលពីក្នុងឈាមហើយជួយរក្សាស្បែករបស់អ្នកមានសំណើមនិងភ្លឹរលោង។
- ទឹកជួយធ្វើអោយប្រព័ន្ធទឹករងៃមានតុល្យភាព៖កូនកណ្តុរដែលជាផ្នែកមួយនៃប្រពន្ធ័ទឹករងៃនៅក្នុងខ្លួនរបស់អ្នកមានតួនាទីជាតម្រងសម្រាប់ត្រងភាគល្អិតៗដែលមិនល្អ និងមានសារៈសំខាន់នៅក្នុងប្រព័ន្ធភាពស៊ាំដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855