មានវិធីងាយស្រួលក្នុងការកាត់បន្ថយហានិភ័យនៃជំងឺវង្វេង ជំងឺបេះដូង និងមហារីក ហើយវាក៏ធ្វើអោយអ្នកអាយុវែងផងដែរ។ បើចង់អាយុវែងនិងសុខភាពល្អ សូមអ្នកចាប់ផ្តើមដើរពីពេលនេះទៅ។
ការដើរបាន 10,000 ជំហានក្នុងមួយថ្ងៃធ្វើឱ្យមានភាពខុសប្លែកគ្នាពិតប្រាកដ។ នេះបើតាម ការស្រាវជ្រាវថ្មីបញ្ជាក់ ប៉ុន្តែសូម្បីតែដើរតិចជាង ១០ ០០០ ជំហានក៏ផ្តល់ផលប្រយោជន៍ច្រើនដែរដល់សុខភាព។
ទោះបីជាយ៉ាងណាក្តី អ្នកគួរតែបង្កើនល្បឿនរបស់អ្នកដើម្បីទទួលបាន អត្ថប្រយោជន៍ ដ៏ធំបំផុត។
អ្នកស្រាវជ្រាវបានរកឃើញថា សម្រាប់រាល់ 2,000 ជំហាន រហូតដល់ប្រហែល 10,000 ក្នុងមួយថ្ងៃ បានជួយបន្ថយហានិភ័យនៃការស្លាប់របស់អ្នក ពី 8% ទៅ 11%។
“ដូច្នេះ 10,000 ជំហានបង្កើនឱកាសនៃការទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ ប៉ុន្តែសម្រាប់មនុស្សដែលមិនអាចដើរបានច្រើនដល់ ១០០០០ ជំហាន ក៏ទទួលបានផលប្រយោជន៍ពីការដើរដែរ។”
នេះជាការពន្យល់របស់ អ្នកដឹកនាំការស្រាវជ្រាវ លោក Borja del Pozo Cruz នៅសាកលវិទ្យាល័យ Southern Denmark ។
គាត់បាននិយាយបន្ថែមថា វាមិនយឺតពេលទេក្នុងការចាប់ផ្តើមការដើររបស់អ្នក។
នេះគឺជាលទ្ឋផលនៃការស្រាវជ្រាវលើមនុស្សអាយុពី ៤០ឆ្នាំ ទៅ ៧៩ ឆ្នាំ។