ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលិក៤ប្រភេទដែលពិបាកនឹងមានកូនណាស់។ តើមានអ្វីខ្លះទៅ?
- មនុស្សស្រីដែលបំពេញការងារផ្នែកIT អាចប្រឈមមុខនឹងការពិបាកក្នុងការមានផ្ទៃពោះ ព្រោះអង្គុយយូរ និងប្រើភ្នែកយូរក្នុងពេលបំពេញការងារ ដោយសម្លឹងមើលតែកុំព្យូទ័រ។ ជាពិសេស អាចនឹងប្រឈមមុខនឹងជំងឺលើសជាតិស្ករ លើសខ្លាញ់ ថ្លើមមានបញ្ហា ព្រមទាំងឆ្អឹងខ្នងមានបញ្ហាផងដែរ។ ជាហេតុដែលធ្វើឲ្យពិបាកមានផ្ទៃពោះណាស់។
- នារីដែលធ្វើការជាអ្នកកាសែត លក់ធានារ៉ាប់រង ឬផ្នែកលក់ សុទ្ធតែពិបាកមានកូនផងដែរ ព្រោះការងារទាំងនោះជាការងារដែលអាចរងសម្ពាធអារម្មណ៍ខ្ពស់។
- នារីដែលជាអ្នកបើកឡានក្រុង ឬជាប៉ូលីស សុទ្ធតែងាយរងសម្ពាធការងារខ្ពស់ ថែមទាំងអាចប៉ះពាល់ដល់ផ្លូវអារម្មណ៍ ដោយធ្វើឲ្យប៉ះពាល់ដល់មេជីវិតញី។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយមានកូនឡើយ។
- នារីដែលជាមេធាវី គ្រូបង្រៀន ឬគ្រូពេទ្យ សុទ្ធតែអាចប្រឈមមុខនឹងបញ្ហាអត់កូន។ ដូចនេះ ប្រសិនជាអ្នកចង់បានកូន អ្នកគួរតែឈប់ពីការងារទាំងឡាយនេះ ទើបអាចមានកូនបានសម្រេច៕