​ការឈឺ​នៅត្រង់​ក​គឺជា​បញ្ហា​សុខភាព​ទូទៅ​មួយ​។​ការឈឺ​ក​អាច​បណ្តាល​អោយ​ពី​បញ្ហា​សុខភាព​និង​ជំងឺ​ជា​ច្រើន​ឬ​អាច​ពាក់ព័ន្ធ​ទៅនឹង​ជាលិកា​របស់​ក​។​ឧទាហរណ៍​បញ្ហា​ទូទៅ​នៃ​ការឈឺ​ក​គឺ​ជំងឺ​នៃ​ការ​សឹក​បន្ទះ​ឆ្អឹង​កដោយ​ឯកឯង​ឬ​គ្រោះថ្នាក់​នៅ​នឹង​ក​។​ការឈឺ​ក​ក៏​អាច​បណ្តាលមកពី​ការឆ្លង​មេរោគ​វីរុស​នៅ​នឹង​បំពង់ក​ដែលនាំអោយ​ហើម​កូន​កណ្តុរ​និង​បណ្តាល​អោយ​ឈឺ​ក​។​ហើយ​វា​ក៏​អាច​បណ្តាលមកពី​ជំងឺ​ដ៏​កម្រ​ដូចជា​ជំងឺរបេង​នៅ​នឹង​ក​ការឆ្លង​មេរោគ​នៃ​ឆ្អឹង​កង​នៅ​នឹង​ក​និង​ជំងឺរលាកស្រោមខួរ​ក្បាល​ដែល​វា​នាំ​អោយ​មាន​ការ​រឹង​ក​។​ការឈឺ​ក​ក៏​អាច​ទាក់ទង​ទៅ​នឹង​សាច់ដុំ​នៃ​ក​ជាដើម​។​

​កត្តា​ហានិភ័យ​នៃ​ការឈឺ​ក​រួមមាន​គ្រោះថ្នាក់​ដោយសារ​កីឡា និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង