ប្រភេទនៃការស្ទះពោះវៀននេះបង្កឡើងដោយបញ្ហាខុសប្រក្រតី ដែលទាក់ទងទៅនឹងសរសៃប្រសាទ និងសាច់ដុំនៅក្នុងពោះវៀនថយចុះចលនាក្នុងការរំលាយអាហារ។
មូលហេតុ ដែលបណ្តាលអោយពោះវៀន មិនមានចលនាអាចមានដូចជា ៖

- ភាពមិនស្មើគ្នារវាងអេឡិចត្រូលីតនៅក្នុងឈាម
- ការរលាក ឬឆ្លងមេរោគនៅក្នុងក្រពះ ឬពោះវៀន
- ជំងឺរលាកខ្នែងពោះវៀន
- ជំងឺរលាកលំពែង
- ផលវិបាក បន្ទាប់ពីវះកាត់
- ការស្ទះសរសៃឈាម ដែលមាននាទីផ្គត់ផ្គង់ឈាមទៅឱ្យពោះវៀន
- ថ្នាំមួយចំនួន។
រោគសញ្ញានៃការស្ទះពោះវៀនប្រភេទនេះ មានដូចជា ៖
- តឹងពោះ
- ណែនក្នងពោះ
- អត់ផោម
- រឹងពោះ
- ទល់លាមក
- ចង្អោរ ឬក្អួត៕