មូលហេតុ​ដែល​នាំឲ្យ​មាន​ជំងឺរលាក​ខួរក្បាល​

​មូលហេតុ​ដែល​នាំឲ្យ​មាន​ជំងឺរលាក​ខួរក្បាល មានដូចជា​៖

  • ​​ជំងឺ​គ្រុនផ្តាសាយ​
  • ​​ជំងឺ​ប៉េស​
  • ​​ជំងឺ​ស្អូច​
  • ​​ជំងឺ​ស្រឡទែន​
  • ​​ជំងឺ​អុតស្វាយ​
  • ​​ការឆ្លង​មេរោគ​វីរុស​មួយចំនួនទៀត ដូចជា​ជំងឺរើម​ជាដើម​។​

​ជំងឺ​រលាក​ខួរក្បាល​ដោយសារ​វីរុស​ឈ្មោះ Arbovirus គឺជា​ទម្រង់​មួយ​ផ្សេង​ទៀត​នៃ​ជំងឺ​រលាក​ខួរក្បាល ដែល​បង្កឡើង​ដោយ​ការឆ្លង​ពី​សត្វល្អិត​ខាំ ដូច​ជា​សត្វ​មូស​ជាដើម​។ ក្នុងករណី​កម្រ​ខ្លះ បាក់តេរី ពពួក​ផ្សិត និង​ប៉ារ៉ាស៊ីត​មួយចំនួន ក៏​អាច​បណ្តាលឱ្យមាន​ជំងឺ​រលាក​ខួរក្បាល​ដែរ​។ ជំងឺមហារីក ការប្រើប្រាស់​ថ្នាំ ជាតិពុល​ក៏​អាច​បណ្តាល​ឱ្យ​រលាក​ខួរក្បាល​ដូចគ្នា​។​

តើ​អ្វី​ជា​រោគសញ្ញា​នៃ​ជំងឺ​រលាក​ខួរក្បាល​?

​រោគសញ្ញា​នៃ​ជំងឺ​រលាក​ខួរក្បាល តែងតែ​ធ្វើ​ទុក្ខ​ភ្លាមៗ និង​ធ្ងន់ធ្ងរ ដែល​អាច​មាន​ដូចជា ៖

  • ​​ក្តៅខ្លួន​ខ្លាំង​
  • ​​សន្លឹម ឬ​អាច​សន្លប់​
  • ​​ឈឺក្បាល​
  • ​​ផ្លាស់ប្តូរ​អារម្មណ៍ ឆាប់​ខឹង ឬ​អារម្មណ៍​ច្រឡោ​ត​
  • ​វង្វេង​
  • ​​ខ្សោយ​ផ្នែក​ណាមួយ​នៃ​រាងកាយ​
  • ​​ប្រកាច់​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង