​ជាទូទៅ​ការពុល​អាហារ​បណ្តាល​ឱ្យ​ចង្អោរ​ក្អួត​និង​រាគ​ដែល​មិន​មាន​លាយ​ឈាម ឬ​ពេល​ខ្លះ​មាន​លាយ​ឈាម​។​បន្ទាប់​ពី​ការបរិភោគ​អាហារ​រួច​បាន​មួយ​ម៉ោង​អ្នកជំងឺ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា រមួល​ពោះ​រាគ និង​ក្អួត ។​មេរោគ​បាក់តេរី និង​ប៉ារ៉ាស៊ីត ក៏​អាច​នាំអោយ​មាន​រាគ​ដូចគ្នា​ផងដែរ​។​ប្រសិនបើ​ការ​រាគរូស​បង្កឡើង​ដោយសារ​មេរោគ​នោះ រោគសញ្ញា​អាច​មាន​រយៈពេល​ចាប់​ពី​មួយថ្ងៃ រហូតដល់​ទៅ​ពីរ​ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​តាម​ប្រភេទ​នៃ​ការឆ្លង​មេរោគ​នោះ​។​

​រោគសញ្ញា ដែល​មាន​បន្ទាប់​ពី​អ្ន​កញុំា​អាហារ​ហើយ បញ្ជាក់ថា អ្នកពុល​អាហារ​មានដូចជា ៖

  • ​ក្អួត​
  • ​រាគ​
  • ​បែក​ញើស​
  • ​វិលមុល​
  • ​ហៀរ​ទឹកភ្នែក​
  • ​ចេញ​ទឹក​មាត់ច្រើន​
  • ​វង្វេង​
  • ​ឈឺ​ក្រពះ ដែល​ជា​រោគសញ្ញា​នៃ​ការពុល​អាហារ​គីមី ឬ​ដោយ​សារជាតិ​ពុល​ដូច​ជា​ផ្សិត​ពុល​ជាដើម​
  • ​ស្រវាំងភ្នែក​
  • ​សាច់ដុំ​ខ្សោយ​
  • ​ពិបាក​លេប​
  • ​មិនសូវ​និយាយស្តី​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង