ដើម្បីថែទាំថ្លើមរបស់អ្នកអោយមានសុខភាពល្អអ្នកគួរតែ ៖
- មិនទទួលទានគ្រឿងស្រវឹង៖ការសេពគ្រឿងស្រវឹងអាចធ្វើឱ្យខូចកោសិកាថ្លើមនាំឱ្យកោសិកាថ្លើមហើម និងក្រិនថ្លើមដែលអាចឈានដល់ស្លាប់។
- បរិភោគអាហារដែលមានសុខភាពល្អនិងធ្វើលំហាត់ប្រាណអោយបានទៀងទាត់។ជំងឺខ្លាញ់រុំថ្លើមក៏អាចបណ្តាលឱ្យទៅជាជំងឺក្រិនថ្លើមបានដែរ ហើយជំងឺខ្លាញ់រុំថ្លើមអាចបណ្តាលមកពីការលើសទម្ងន់ជំងឺទឹកនោមផ្អែមឬមានកម្រិតជាតិខ្លាញ់នៅក្នុងឈាមខ្ពស់។
- កុំប្រើប្រាស់ថ្នាំផ្សំដែលប៉ះពាល់ដល់ថ្លើមដូចជាថ្នាំបញ្ចុះកូឡេស្តេរ៉ូល និងថ្នាំបំបាត់ការឈឺចុកចាប់មួយចំនួនដែលអាចពុលដល់ថ្លើម។
- ត្រូវយល់ដឹងពីជំងឺរលាកថ្លើមនិងដឹងពីរបៀបនៃការឆ្លងរបស់ជំងឺរលាកថ្លើមដើម្បីការពារកុំអោយឆ្លង។ជំងឺរលាកថ្លើមប្រភេទAគឺជាមេរោគមួយដែលបណ្តាលអោយថ្លើមរលាកហើយវាអាចឆ្លងតាមរយៈទឹកឬអាហារដែលកខ្វក់មានបាក់តេរី និងមាននៅក្នុងលាមកផងដែរ។ជាធម្មតាជំងឺរលាកថ្លើមប្រភេទAនេះវានឹងជាទៅវិញដោយខ្លួនឯង។ជំងឺរលាកថ្លើមប្រភេទB និងCអាចចម្លងទៅមនុស្សម្នាក់ទៀតតាមរយៈឈាមនិងសារធាតុរាវនៅក្នុងរាងកាយ។ ប្រសិនបើមិនបានព្យាបាលនោះទេវាអាចបណ្តាលឱ្យទៅជាជំងឺក្រិនថ្លើមជំងឺមហារីកថ្លើមនិងជំងឺខ្សោយថ្លើម។ការលាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ និងជៀសវាងការចែករំលែករបស់ប្រើប្រាស់រួមគ្នាដូចជាច្រាសដុសធ្មេញឡាមកោរពុកមាត់ជាវិធីការពារការឆ្លងមេរោគ។ ចំពោះអ្នកដែលមានដៃគូរួមភេទច្រើនអ្នកគួរតែប្រើស្រោមអនាម័យរាល់ពេលរួមភេទទើបជាការល្អ៕
