របបអាហារ និងទម្លាប់ហាត់ប្រាណ អាចជួយអោយអ្នកសម្រកទម្ងន់បាន ហើយអ្នកក៏អាចសម្រកទម្ងន់បានយ៉ាងងាយ ជាមួយនឹងការសម្របខ្លួននូវទម្លាប់សាមញ្ញៗ ក្នុងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ វិធីសាស្ត្រខាងក្រោមនេះ មិនត្រឹមតែអាចជួយអោយអ្នកស្រកទម្ងន់ទេ តែវាក៏អាចផ្តល់ពេលវេលាអោយអ្នកមើលឃើញនូវភាពខុសគ្នា ដែលអ្នកនឹងទទួលបានផងដែរ។

បញ្ឈប់ការទទួលទានកាឡូរីច្រើន
រឿងដំបូងគេ ដែលអ្នកអាចធ្វើបានរាល់ថ្ងៃគឺ ចាប់ផ្តើមឃ្លាំមើលនូវអ្វីដែលអ្នកទទួលទាន។ សូមបញ្ជាក់ថា នៅក្នុងភេសជ្ជៈមានជាតិហ្គាស កាហ្វេទឹកដោះគោ និងទឹកផ្លែឈើ គឺមានកាឡូរីច្រើនណាស់ ដូច្នេះអ្នកគួរតែកាត់បន្ថយការទទួលទានភេសជ្ជៈទាំងនេះ ហើយប្តូរមកញ៉ាំទឹកធម្មតាវិញទៅ។
ញ៉ាំអាហារ ដែលមានជាតិខ្លាញ់ទាប
ចូរគិតឡើងវិញថាតើ ចំនួនកាឡូរីប៉ុន្មានដែលអ្នកអាចនឹងទទួលបានពីរបបអាហារ តាមរយៈការជ្រើសរើសអាហារដែលមានជាតិខ្លាញ់ទាប។ ផលិតផលអាហារមានជាតិខ្លាញ់ទាប គឺមានច្រើនណាស់។
កាត់បន្ថយទំហំអាហារដែលគួរញ៉ាំ ប៉ុន្តែ អាចញ៉ាំបែបនេះច្រើនដងបាន
ការកាត់បន្ថយបរិមាណអាហារដែលគួរញ៉ាំ គឺជារឿងមួយងាយស្រួល ជាងការកាត់បន្ថយចំនួនអាហារ។ អ្វីដែលល្អនោះគឺថា ទំហំអាហារដ៏តូចមួយ គួរតែធ្វើយ៉ាងណាកុំអោយធំជាងទំហំកណ្តាប់ដៃរបស់អ្នកអោយសោះ។ ការទទួលទានបែបនេះ គឺវាគ្រប់គ្រាន់នឹងធ្វើអោយអ្នកឆ្អែត និងអាចបន្តវារហូតដល់របបអាហារមួយពេលបន្ទាប់ទៀតបាន។ អ្វីដែលកាន់តែពិសេសនោះគឺថា អ្នកអាចញ៉ាំអាហារតិចៗ តែច្រើនដង ហើយវានៅតែអាចសម្រកទម្ងន់បានដដែល ព្រោះដំណើរការនៃការញ៉ាំអាហារបែបនេះ ច្រើនតែអាចជួយបង្កើនការរំលាយអាហារ និងចៀសផុតពីកាឃ្លានអាហារខ្លាំងបាន។
ឡើងកាំជណ្តើរ
នៅពេលអ្នកមានជម្រើសនោះ ចូរជ្រើសរើសការឡើងកាំជណ្តើរទៅ។ ការឡើងកាំជណ្តើរត្រឹមតែពីរ ទៅបីនាទីក្នុងមួយថ្ងៃ ក៏អាចបង្កើតបាននូវភាពខុសគ្នាចំពោះទម្ងន់របស់អ្នកក្នុងរយៈពេលយូរបានដែរ។ គ្រាន់តែការឡើងជណ្តើរយន្តហោះពីរដងក្នុងមួយថ្ងៃ ក៏គ្រប់គ្រាន់នឹងការពារអ្នកពីជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលណាស់ទៅហើយ។

ដើរ
ការដើរ គឺជាមធ្យោបាយដ៏ងាយស្រួលមួយ ដើម្បីអាចអោយអ្នកមានរូបរាងសមរម្យឡើងវិញ។ អ្នកគួរតែកំណត់គោលដៅ ដើម្បីចាប់ផ្តើមការដើរអោយបានយ៉ាងហោចណាស់ ៥ នាទីក្នុងមួយថ្ងៃ រហូតដល់អ្នកអាចប្រើប្រាស់វាជាទម្លាប់ហាត់ប្រាណរយៈពេល ៣០ នាទីជារៀងរាល់ថ្ងៃ។ ការហាត់ប្រាណក្នុងរយៈពេលប៉ុណ្ណេះ នឹងជួយរំលាយជាតិខ្លាញ់បាន ១២០ កាឡូរីឯណោះ។
ញ៉ាំអាហារនៅផ្ទះ
ការញ៉ាំអាហារនៅក្រៅផ្ទះ គឺជារឿងល្អមែន ប៉ុន្តែ មិនត្រូវធ្វើបែបនេះរាល់យប់ឡើយ។ ចូរចំណាយពេលចំអិនអាហារដោយខ្លួនឯងនៅផ្ទះខ្លះទៅ ព្រោះវាអាចអោយអ្នកគ្រប់គ្រងទំហំអាហារដែលត្រូវទទួលទាន និងអ្វីដែលអ្នកគួរញ៉ាំបានទៀត។ ភាគច្រើន អាហារក្នុងភោជនីយដ្ឋាន មានជាតិខ្លាញ់ និងកាឡូរីខ្ពស់ជាងអាហារដែលអ្នកចំអិនដោយខ្លួនឯង។
ញ៉ាំអាហារយឺតៗ
ចូរញ៉ាំអាហារយឺតៗ និងអោយបានម៉ត់ល្អផង។ បើសិនជាអ្នកចេះតែញ៉ាំអាហារលឿនៗ នោះអ្នកនឹងញ៉ាំអាហារច្រើនជាងតម្រូវការជាមិនខាន ព្រោះរាងកាយមិនអាចប្រាប់ទៅខួរក្បាលទាន់ថាតើ អ្នកត្រូវការអាហារប៉ុន្មានទើបគ្រប់គ្រាន់នោះទេ។ វាជាការពិតណាស់ អ្នកដែលញ៉ាំអាហារក្នុងពេលមើលទូរទស្សន៍ នឹងញ៉ាំច្រើនជាងតម្រូវការ ដូច្នេះ អ្នកគួរតែបិទទូរទស្សន៍សិនទៅ ពេលញ៉ាំអាហារ។
មានទម្លាប់ធ្វើការអោយបានលឿនៗ
ចូរបង្កើនល្បឿនការងារដែលអ្នកគួរធ្វើទៅ ព្រោះវានឹងជួយសម្រកទម្ងន់បានខ្លះដែរ។ ការសាកល្បងបង្កើនល្បឿននៃការដើរ ឬជូតសម្អាតផ្ទះកាន់តែលឿន វានឹងបង្កើនចំនួនចង្វាក់បេះដូងលោត និងរំលាយជាតិខ្លាញ់បានកាន់តែច្រើនបន្ថែមទៀត។
ញ៉ាំអាហារសម្រន់ ដែលផ្តល់សុខភាព
ការញ៉ាំអាហារសម្រន់មិនមែនជាបញ្ហាទេ ប៉ុន្តែ អ្វីដែលអ្នកជ្រើសរើសមកទទួលទាននោះ ទើបជាបញ្ហា។ ភាគច្រើន មនុស្សពេញវ័យមិនបានញ៉ាំផ្លែឈើ និងបន្លែគ្រប់គ្រាន់នោះទេ ដូច្នេះ អ្នកគួរតែបន្ថយចំនួនកាឡូរីតាមរយៈការញ៉ាំអាហារសម្រន់ជាប្រភេទផ្លែឈើ និងបន្លែអោយបានច្រើនវិញ។ ពេលនោះអ្នកនឹងទទួលបានជាតិសរសៃដែលផ្តល់សុខភាព និងវីតាមីន ហើយជៀសជាងការញ៉ាំការឡូរីបន្ថែមដែលគ្មានប្រយោជន៍៕