ការហាត់ប្រាណជាទៀងទាត់អាចពង្រឹងដល់សុខភាពអ្នកបានយ៉ាងច្រើន។
ខាងក្រោមនេះ គឺជាសារៈប្រយោជន៍មួយចំនួននៃការហាត់ប្រាណ ៖
• បេះដូងរឹងមាំ
• បង្កើនថាមពល
• បញ្ចុះសម្ពាធឈាម
• ពង្រឹងកម្លាំងរបស់សាច់ដុំ
• ពង្រឹង និងសាងសង់ឆ្អឹង
• បន្ថយជាតិខ្លាញ់ក្នុងខ្លួន
• បន្ថយស្ត្រេស សម្ពាធ បញ្ហាថប់អារម្មណ៍ និងការបាក់ទឹកចិត្ត
• ធ្វើអោយរាងស្អាត
• សម្រួលដល់ការគេង
• ធ្វើអោយអ្នកមានអារម្មណ៍ថា ខ្លួនឯងធូរក្នុងចិត្តកាន់តែខ្លាំង
• មានសុខភាពល្អ។

ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុត អ្នកគួរតែហាត់ប្រាណអោយបានយ៉ាងហោចណាស់ ២០ ទៅ ៣០ នាទីក្នុងមួយថ្ងៃ។ បើសិនជាអ្នកទើបតែចាប់ផ្តើម ការហាត់ប្រាណរយៈពេលពីរបីនាទីរាល់ថ្ងៃអាចបង្កើនពេលវេលារហូតដល់ ៣០ នាទីនៅពេលក្រោយបាន។
នៅពេលចាប់ផ្តើម អ្នកគួរតែរៀបចំគម្រោង អោយមានទម្លាប់មួយ ដើម្បីមានភាពងាយស្រួល។ នៅពេលកម្មវិធីហាត់ប្រាណក្លាយជាទម្លាប់ហើយ អ្នកអាចផ្លាស់ប្តូរពេលវេលា និងសកម្មភាពហាត់ប្រាណបានផងដែរ៕