រោគសញ្ញានៃជំងឺរលាកទងសួតស្រួចស្រាវអាចមានដូចជា ៖
• ក្អកចាប់ពី ៥ ថ្ងៃ ឬច្រើនជាងនេះ
• មានស្លេសពណ៌ថ្លា ពណ៌លឿង ពណ៌ស ឬពណ៌បៃតង
• អត់មានក្តៅខ្លួន ឬក្តៅខ្លួនតិចតួច
• ឈឺក្នុងទ្រូងពេលក្អក។
ប្រសិនបើមានក្តៅខ្លួន និងមានសញ្ញាថា សុខភាពទូទៅរបស់អ្នកត្រូវបានរងផលប៉ះពាល់ដូចជាមិនសូវឃ្លានអាហារ និងរមាស់ អ្នកត្រូវគិតដល់ជំងឺរលាកសួត ដែលអាចជាមូលហេតុនាំអោយមានរោគសញ្ញាទាំងអស់នោះ។ ជាធម្មតា ជំងឺរលាកសួតតម្រូវអោយប្រើប្រាស់ថ្នាំផ្សះ។

រោគសញ្ញានៃជំងឺរលាកទងសួតរ៉ាំរ៉ៃអាចមានដូចជា ៖
• ក្អកជាប់ និងមានស្លេសពណ៌លឿង ពណ៌ស ឬពណ៌បៃតង
• ជួនកាលមានការពិបាកដកដង្ហើម
• មានអារម្មណ៍ថាអស់កំលាំងខ្លាំង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855