មូលហេតុចំបងនៃភាពពិការមានបួន ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ការរងរបួសក្បាល ការរងរបួសឆ្អឹងខ្នង និងជំងឺក្រិនសរសៃឈាមជាដើម។
• ជំងឺដាច់សរសៃឈាមខួរក្បាល ៖ ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺមួយដ៏ធ្ងន់ធ្ងរ ដែលកើតមានឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលរបស់អ្នកត្រូវបានរំខានដោយសារអ្វីមួយ។
• ការរងរបួសក្បាល ៖ ការរងរបួសក្បាលធ្ងន់ធ្ងរ អាចបណ្តាលអោយខូចខួរក្បាល។ ផ្ទៃខួរក្បាលអាចដាច់រហែក ឬជាំ ដោយសារការបោកទៅនឹងឆ្អឹងក្បាល ការខូចខាតសរសៃឈាម និងសរសៃប្រសាទ។ ការពិការមួយកំណាត់ខ្លួនអាចកើតឡើងប្រសិនបើមានផ្នែកណាមួយនៃខួរក្បាលដែលគ្រប់គ្រងទៅលើសាច់ដុំផ្នែកណា ត្រូវបានរងការខូចខាតក្នុងអំឡុងពេលនៃការរងរបួសក្បាលធ្ងន់ធ្ងរ។ ការខូចខាតទៅនឹងជ្រុងខាងឆ្វេងនៃខួរក្បាល អាចបណ្តាលអោយពិការនៅលើផ្នែកខាងស្តាំនៃរាងកាយ ហើយការខូចខាតទៅនឹងផ្នែកខាងស្ដាំនៃខួរក្បាល អាចបណ្តាលអោយពិការនៅលើផ្នែកខាងឆ្វេងនៃរាងកាយ។
• ការរងរបួសឆ្អឹងខ្នង ៖ កាលណាអ្នកមានរបួសឆ្អឹងខ្នង ខួរឆ្អឹងខ្នងក៏អាចរងរបួសដែរ។ នេះមានន័យថា ខួរក្បាលអាចនឹងលែងបញ្ជូនសញ្ញាទៅអោយសាច់ដុំបាន ជាហេតុបណ្តាលអោយពិការ។
• ជំងឺក្រិនសរសៃឈាម ៖ ជំងឺក្រិនសរសៃឈាម គឺជាជំងឺមួយដែលសរសៃប្រសាទនៅក្នុងខួរឆ្អឹងខ្នងខូចខាត ដោយសារប្រព័ន្ធភាពស៊ាំរបស់ខ្លួនយើងផ្ទាល់៕
