​ជំងឺភ្នែកឡើងបាយ អាច​កើតឡើង​នៅពេល​ដែល​កញ្ចក់ភ្នែករ​បស់​អ្នក​ក្លាយជា​ល្អក់​ដូច​ពពក​។

អ្វី​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​ការឡើង​ស្រអាប់​រួមមាន ៖
•​    ​វ័យ​ចាស់ជរា (​ជំងឺភ្នែកឡើងបាយ​ដែល​ទាក់ទង​នឹង​អាយុ​)​។​
•​    ​ការ​ប៉ះ​ទៅ​នឹង​កាំរស្មី UV ដូចជា ពន្លឺព្រះអាទិត្យ ឬ​កាំរស្មី​វិទ្យុសកម្ម​ច្រើនពេក​។​
•​    ​ជំងឺ​ទឹកនោម​ផ្អែម ជាពិសេស​នៅពេល​ដែល​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​កើនឡើង​ខ្ពស់​ខ្លាំងពេក អាចបណ្តាល​អោយ​មានកា​រ​ផ្លាស់ប្តូរ​នៅក្នុង​ភ្នែក ហើយ​ក្លាយទៅជា​ជំងឺភ្នែកឡើងបាយ​។​
•​    ​ជំងឺ​នៅក្នុង​ភ្នែក ដូចជា​ការដក់​ទឹក​ក្នុង​ភ្នែក​ជាដើម​។​
•​    ​ការប្រើប្រាស់​ថ្នាំ​ស្តេ​រ៉ូ​អ៊ីដ​ក្នុងរយៈពេល​យូរ​។​
•​    ​ប្រវត្តិ​គ្រួសារ (​ហ្សែ​ន​) ៖ មនុស្ស​ម្នាក់​អាចនឹងទទួល​មរតក​ជំងឺ​នេះ​ពី​ម្តាយ ឬ​ឳ​ពុក​បាន​។​
•​    ​ការរង​របួស​ភ្នែក ៖ បើទោះបីជា​ជំងឺភ្នែកឡើងបាយ​ដែល​ទាក់ទង​នឹង​ការរង​របួស គឺ​កម្រ​មាន តែ​ការរង​របួស គឺជា​មូលហេតុ​នៃ​ជំងឺភ្នែកឡើងបាយ​ចំពោះ​កុមារ​។​
•​    ​មាន​ជំងឺភ្នែកឡើងបាយ​ពី​កំណើត ៖ កុមារ​ខ្លះ កើត​មក​ដោយ​មាន​លក្ខ​ខណ្ឌ​ដែល​អាច​វិវត្ត​ទៅ​ជា​ជំងឺភ្នែកឡើងបាយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង