ថ្លើមខ្សោយ អាចកើតឡើងនៅពេលដែលផ្នែកធំនៃថ្លើមមានការខូចខាត និងមិនអាចជួសជុលវិញបាន ហើយថ្លើមក៏មិនអាចដំណើរការបានល្អ។
រោគសញ្ញាដំបូងនៃការខ្សោយថ្លើម គឺសាមញ្ញ ហេតុនេះហើយបានជាការខ្សោយថ្លើមពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ។

រោគសញ្ញាដែលកើតមានដំបូងរួមមាន ៖
• ចង់ក្អួត
• មិនសូវឃ្លានអាហារ
• អស់កម្លាំង
• រាករូស។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាខ្សោយថ្លើមប្រាកដជាវិវត្ត ដូច្នេះ រោគសញ្ញាដែលវិវត្តទៅជាធ្ងន់ធ្ងរ គឺតម្រូវអោយមានការថែទាំជាបន្ទាន់។
រោគសញ្ញាទាំងនោះរួមមាន ៖
• ស្បែកឡើងលឿង
• ងាយនឹងហូរឈាម
• ហើមពោះ
• អារម្មណ៍ភាន់ភាំង ឬច្រឡំ
• គេងអត់លក់
• អាចឈានដល់សន្លប់៕