ការគេងមិនបានគ្រប់គ្រាន់នឹងបង្កើនការប្រឈមបញ្ហាសុខភាពជាច្រើនដូចជា ជំងឺបេះដូងសរសៃឈាម លើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម បាក់ទឹកចិត្ត និងធាត់ជ្រុលបាន។ ការគេងមិនគ្រប់ក៏មានជាប់ទាក់ទងនឹងបញ្ហាចងចាំ និងបង្កើនការដួលកាន់តែច្រើនផងដែរ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)អ្នកគួរតែកំណត់គោលដៅគេងឲ្យបានយ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយយប់ ជាមួយនឹងទម្លាប់មុនចូលគេងល្អៗដូចខាងក្រោមនេះ៖
- ចូរចូលគេង និងភ្ញាក់ពីគេងក្នុងពេលវេលាដូចៗគ្នារាល់ថ្ងៃ ទោះបីជាថ្ងៃឈប់សម្រាកក៏ដោយ
- ចូរចៀសវាងការប្រើទូរស័ព្ទដៃ កុំព្យូទ័រ និងមើលទូរទស្សន៍ក្នុងបន្ទប់គេង
- ចូរស្វែងរកមធ្យោបាយជាច្រើនដើម្បីបន្ធូរអារម្មណ៍មុនពេលគេង
- ចូរមិនត្រូវញ៉ាំអាហារច្រើនៗ ឬញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬគ្រឿងស្រវឹងនៅយប់ជ្រៅឡើយ(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ចូរហាត់ប្រាណឲ្យបានរាល់ថ្ងៃ ប៉ុន្តែមិនត្រូវធ្វើមុនពេលគេងឡើយ
- ចូរចៀសវាងការគេងថ្ងៃយូរជាង ៣០នាទី៕