ការក្អកជាប់ប្រហែលជាអាចចម្លងជំងឺបាន ហើយក៏ធ្វើឲ្យអ្នកមិនអាចគេងលក់បានដែរ ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីជួយបំបាត់ការមិនមានផាសុកភាពមួយនេះ។ ការក្អកប្រហេលជាបង្កឡើងដោយជំងឺជាច្រើនដូចជា ជំងឺហឺត អាឡែហ្ស៊ី ផ្តាសាយ ការបង្ករោគក្នុងសួត និងការរលាកប្រហោងឆ្អឹងនៅមុខជាមួយនឹងការហូរទឹករំអិលនៅបំពង់កខាងក្រោយ។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីគន្លឹះខ្លះៗក្នុងការបំបាត់អាការៈក្អក៖
- បើសិនជាអ្នកក្អកដោយសាររមាស់បំពង់ករ ឬស្ងួតករ ចូរប្រើប្រាស់ថ្នាំបន្តក់បំពង់ករ ឬស្ករគ្រាប់ដែលរឹងបៀម។ ប៉ុន្តែមិនត្រូវឲ្យរបស់នេះទៅក្មេងអាយុក្រោម ៣ឆ្នាំប្រើឡើង ព្រោះវាអាចនាំឲ្យឆ្លាក់បាន(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ចូរងូតទឹកក្តៅឧណ្ហៗដើម្បីបង្កើនសំណើមក្នុងបរិយាកាស ហើយក៏អាចជួយសម្រួលដល់បំពង់ករដែលកំពុងតែស្ងួតបានដែរ
- ចូរញ៉ាំទឹកឲ្យបានច្រើន ព្រោះជាតិទឹកនឹងជួយពង្រាវស្លេស្មក្នុងបំពង់ករ ហើយក៏ស្រួលខាកចេញដែរ
- ឈប់ជក់បារី និងនៅឲ្យឆ្ងាយពីផ្សែងបារី៕