ជំងឺគ្រុនក្រហម ឬហៅថា Scarlatina គឺជាការបង្ករោគដោយបាក់តេរីមួយប្រភេទឈ្មោះថា Streptococcus  Group A។ វាមិនមានវ៉ាក់សាំងបង្ការឡើយ ហើយជំងឺរបស់វាច្រើនតែអាចព្យាបាលបានដោយប្រើថ្នាំផ្សះ។ រោគសញ្ញាដែលអាចកើតមានគឺ ឡើងកន្ទួលក្រហមៗ ក្តៅខ្លួន ឈឺបំពង់ក មានឡើងក្រហមនៅឃ្លៀក និងគ្រលាន អណ្តាតស ហើមកូនកណ្តុរ និងឈឺខ្លួន។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

ករណីមិនព្យាបាល ជំងឺគ្រុនក្រហមនេះអាចបង្កជាជំងឺផ្សេងៗដូចជា Rheumatic Fever, ជំងឺតម្រងនោម ការបង្ករោគនៅត្រចៀក អាប់សែបំពង់ករ រលាកសួត និងរលាកសន្លាក់បាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីបង្ការជំងឺគ្រុនក្រហម យកល្អគួរតែធ្វើដូចខាងក្រោម៖

  • លាងសម្អាតដៃជាញឹកញាប់ ជាពិសេសក្រោយពីក្អក ឬកណ្តាស និងមុនពេលរៀបចំអាហារ ឬញ៉ាំអាហារ
  • ចូរលាងសម្អាតកែវ ស្លាបព្រា និងចានឲ្យស្អាតល្អក្រោយពីអ្នកជំងឺម្នាក់បានប្រើប្រាស់រួច
  • ចូរកុំទៅធ្វើការ ឬសាលារៀនរហូតដល់អ្នកលែងក្តៅខ្លួនទៀត និងប្រើថ្នាំផ្សះយ៉ាងហោចណាស់ ២៤ម៉ោង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង