ជំងឺរលាកពោះវៀនគឺជាក្រុមជំងឺដ៏ស្មុគស្មាញមួយដែលត្រូវបានសម្គាល់ដឹងតាមរយៈការរលាកក្នុងពោះវៀន។ វាមានជំងឺពីរប្រភេទក្នុងនោះដូចជា Crohn’s Disease និង Ulcerative Colitis (UC) ដែលកើតឡើងញឹកញាប់បំផុត។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ថ្វីបើមានការប្រើប្រាស់ថ្នាំជាច្រើន និងភាពស្រ្តេសអាចបង្កជាផលវិបាកលើជំងឺនេះមែន តែរបបអាហារក៏ដើរតួនាទីដ៏សំខាន់លើការគ្រប់គ្រងរោគសញ្ញា និងធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរជាងមុនបានដែរ។ កាលណាមានជំងឺរលាកពោះវៀន ការរលាករ៉ាំរ៉ៃអាចធ្វើឲ្យខ្សោយការបឺតស្រូបជីវជាតិ និងកង្វះអាហារូបត្ថម្ភ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បញ្ហាញឹកញាប់ដែលគេបារម្ភជាងគេលើជំងឺរលាកពោះវៀនគឺ ការកង្វះជាតិកាលស្យូម និងវីតាមីន D តែម្តង។ 

តើអាហារអ្វីខ្លះដែលអ្នកគួរតែចៀសវាង?

  • ផ្លែឈើ៖ ផ្លែអាប្រីកូដ ផ្លែឈើកំប៉ុង ផ្លែឈើរី ផ្លែប៉េស និងផ្លែឪឡឹក
  • បន្លែ៖ ប្រូខូលី ស្ពៃក្តោប សណ្តែកបណ្តុះ ផ្លាខាត់ណា ផ្សិត ពោតបារាំង សណ្តែក  និងសណ្តែកសៀង
  • ប្រូតេអ៊ីនសត្វ៖ សាច់ក្រហម សាច់ក្រក និងសាច់បក្សីដែលពណ៌ចាស់ៗ
  • ផលិតផលធ្វើពីទឹកដោះគោ៖ បឺ ក្រែម ផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ច្រើន។

តើអាហារអ្វីដែលជាសម្ព័ន្ធមិត្តនឹងជំងឺរលាកពោះវៀន ហើយអាចញ៉ាំបាន?

អ្នកប្រហែលជាមានអារម្មណ៍មិនល្អហើយដែលត្រូវបានគ្រូពេទ្យណែនាំថាតមអាហារសឹងតែទាំងអស់ក្រោយពីរកឃើញមានជំងឺរលាកពោះវៀន ប៉ុន្តែវានៅតែមានជម្រើសច្រើនទៀតដែលអ្នកអាចញ៉ាំបានដើម្បីទទួលបានជីវិតចិញ្ចឹមរាងកាយ។ ថ្វីបើបន្លែ និងផ្លែឈើអាចបង្កជាបញ្ហាបានដោយសារតែវាមានជាតិសរសៃមិនរលាយខ្ពស់ តែអ្នកនៅតែអាចជ្រើសរើសវាញ៉ាំតាមរបៀបដូចខាងក្រោមដដែល៖

  • ត្រសក់ដែលគ្មានសម្បក
  • ដំឡូងបារាំង
  • ម្ទេសប្លោក
  • ផ្លែចេក

អ្នកក៏អាចរកមើលបន្លែ និងផ្លែឈើស្ងោរញ៉ាំបានដែរ ដោយសារតែវាងាយស្រួលក្នុងការរំលាយ។ អ្នកក៏មិនបាច់ចៀសវាងការញ៉ាំប្រូតេអ៊ីនសត្វទាំងស្រុងដែរ ផ្ទុយទៅវិញអ្នកអាចមានជម្រើសផ្សេងដូចជា៖

  • ត្រី
  • សាច់ជ្រូកសម្លក
  • ពពួកសត្វមានសម្បក
  • សាច់បក្សីដែលសៗ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង