​ជាតិ​ទឹក មាន​សារៈសំខាន់​ណាស់​ដល់​សុខភាព​ទូទៅ​របស់​យើង​។ កោសិកា​ទាំងអស់​នៅក្នុង​រាងកាយ​ត្រូវការ​ទឹក ដើម្បី​ដំណើរការ​បាន​ត្រឹមត្រូវ​។ ជា​ការពិត​ណាស់ ក្នុង​ទម្ងន់​រាងកាយ​របស់​មនុស្ស​ពេញវ័យ គឺ​មាន​ជាតិ​ទឹក​ប្រមាណ​ជា ៦០ ភាគរយ ខណៈ​ដែល​ទារ​កមាន​ជាតិ​ទឹក​រហូតដល់​ទៅ ៨០ ភាគរយ​នៃ​ទម្ងន់​រាងកាយ​។ ក្រៅពី​អុកស៊ីសែន មិនមាន​អ្វី​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ជាង​ទឹក​នោះទេ​។

ការព្យាបាល​សាមញ្ញៗ សម្រាប់​ការខ្វះ​ជាតិ​ទឹក គឺ​ការ​បង្គ្រប់​ជាតិ​ទឹក​ឡើងវិញ​។ សូម​ញ៉ាំ​ទឹក​អោយបាន​ច្រើន ប៉ុន្តែ មាន​របៀប​ផ្សេងទៀត​ដែល​នឹង​រក្សា​ជាតិ​ទឹកបាន​ផងដែរ ដែល​ក្នុងនោះ​មានដូចជា ៖

  • ​សូម​ញ៉ាំ​អាហារ​ដែល​ងាយ​រំលាយ ៖ ប្រសិនបើ​អ្នក​មាន​ការខ្វះ​ជាតិ​ទឹក សូម​ញ៉ាំ​អាហារ​ដែល​ងាយ​រំលាយ​ក្នុង​រយៈ ២៤ ម៉ោង​បន្ទាប់ ដោយសារ​តែ​ការឈឺចាប់​ក្រពះ គឺជា​រោគសញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក និង​អាច​កើតឡើង​ម្តង​ហើយ​ម្តងទៀត ។ ព្យាយាម​ញ៉ាំ បាយ ចេក និង​ដំឡូង​។
  • ​ញ៉ាំ​ផ្លែឈើ​ដែល​សម្បូរ​ជាតិ​ទឹក​៖ ចេក គឺជា​ផ្នែឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​យ៉ាង​ច្រើន ហើយ​ពិសេស​ជាងនេះទៀត គឺ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូម ដែល​អាច​បំបាត់​ការខ្វះ​ជាតិ​ទឹក​បាន​។ អ្នក​ក៏​អាច​ញ៉ាំ​ផ្លែ​ឈើ​ដែល​សម្បូរ​ជាតិ​ទឹក​ផ្សេងទៀត​ដូចជា ផ្លែ​ត្រសក់ស្រូវ ឪឡឹក និង​ស្ត្របឺ​រី​ជាដើម​។
  • ​ញ៉ាំ​ទឹកកក ៖ ញ៉ាំ​ទឹកកក ឬ​លាប​វា​នៅ​លើ​រាងកាយ​របស់​អ្នក ពេល​ដែល​អ្នក​ក្តៅ​ខ្លាំង​។ នេះ​នឹង​ជួយ​អោយ​អ្នក​បាន​ត្រជាក់ និង​ការពារ​ការបាត់បង់​ជាតិ​ទឹក​ដ៏​លើសលប់​ដែល​អាច​នាំ​ទៅរក​ការខ្វះ​ជាតិ​ទឹក​។ ការ​ញ៉ាំ​ទឹកកក គឺជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​។ វា​ជា​វិធី​ងាយស្រួល​ដើម្បី​ទទួលបាន​សារធាតុ​រាវ​ចូលទៅ​ក្នុង​រាងកាយ​។ ត្រៀម​ទឹក​សម្រាប់​ញ៉ាំ​អោយបាន​គ្រប់គ្រាន់ នៅពេល​ដែល​អ្នក​ចេញ​ទៅ​ខាងក្រៅ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង