ជំងឺផ្តាសាយគឺជាជំងឺផ្លូវដង្ហើមដែលមានការឆ្លងខ្លាំងណាស់ ហើយបង្កឡើងដោយវីរុស Influenza Virus។ យោងទៅតាម CDC បានឲ្យដឹងថា ការបង្ករោគដោយវីរុសខាងលើដែលមិនមានផលវិបាក នឹងកើតឡើងយូរបំផុត ៣ ទៅ ៧ថ្ងៃ រួមទាំងកូនក្មេងផងដែរ។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ប៉ុន្តែការក្អក និងអស់កម្លាំងអាចកើតឡើងរយៈពេលយូរបំផុត ២សប្តាហ៍ឡើងទៅ។ អ្នកខ្លះទៀតអាចប្រឈមកាន់តែខ្ពស់នឹងផលវិបាកដោយសារជំងឺផ្តាសាយទៀតដូចជា៖

  • រលាកសួត
  • រលាកទងសួត
  • ការបង្ករោគនៅប្រហោងនៅឆ្អឹងមុខ
  • ការបង្ករោគនៅត្រចៀក

ថ្វីបើប្រភេទវីរុសផ្តាសាយខុសៗគ្នាជាទូទៅមិនប៉ះពាល់ដល់រយៈពេលនៃការមានជំងឺក៏ដោយ តែប្រភេទវីរុសខ្លះ (ដូចជា H3N2) អាចធ្វើឲ្យមានអាការៈជំងឺធ្ងន់ធ្ងរជាងប្រភេទផ្សេងៗទៀតបាន។ យោងទៅតាម CDC បានឲ្យដឹងថា វីរុសប្រភេទ Influenza A (H3N2) មានជាប់ទាក់ទងនឹងការធ្វើឲ្យអ្នកជំងឺត្រូវសម្រាកក្នុងមន្ទីរពេទ្យ និងស្លាប់ច្រើន ជាពិសេសកូនក្មេង និងមនុស្សចាស់ ជាងប្រភេទវីរុសផ្សេងៗទៀតដូចជា Influenza A (H1N1) និង Influenza B។ ជាទូទៅ វ៉ាក់សាំងបង្ការវីរុស Influenza A (H3N2) ជាទូទៅក៏មានតិចដែរ។ 

ថ្វីបើជំងឺផ្តាសាយធំ និងផ្តាសាយធម្មតាមានអាការៈមួយចំនួនស្រដៀងគ្នាក៏ដោយ វាត្រូវបានបែកចែកចេញជាជំងឺពីរផ្សេងគ្នា។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺផ្តាសាយធម្មតា ជាទូទៅមានអាការៈស្រាលជាងជំងឺផ្តាសាយធំ។ អាការៈជំងឺផ្តាសាយធម្មតានឹងស្រួលបួលវិញក្នុងរយៈពេលប្រហែល ៧ ទៅ ១០ថ្ងៃ និងងាយនឹងមិនកើតឡើងលឿនដូចផ្តាសាយធំទេ។ អាការៈជំងឺផ្តាសាយធំវិញ ប្រហែលជាកើតឡើងពីរសប្តាហ៍ឯណោះ។ 

ភាពឆ្លងរបស់ជំងឺផ្តាសាយប្រហែលជាអាចមានរយៈពេល មួយទៅ ៤ថ្ងៃក្រោយពីប៉ះពាល់នឹងវីរុសនេះតាមរយៈរោគសញ្ញារបស់វា។ បើសិនជាអ្នកមានជំងឺផ្តាសាយ អ្នកនឹងងាយចម្លងទៅអ្នកដទៃបំផុតនៅរយៈពេលមួយថ្ងៃមុនពេលរោគសញ្ញាកើតឡើងរហូតដល់ ៥ ទៅ ៧ថ្ងៃក្រោយពីធ្លាក់ខ្លួនឈឺហើយ។ កូនតូចៗ ឬមនុស្សមានប្រព័ន្ធភាពស៊ាំចុះខ្សោយប្រហែលជាមានភាពឆ្លងយូរជាងនេះទៅទៀត។ 

វីរុសបង្កជំងឺផ្តាសាយក៏អាចរស់នៅលើផ្ទៃជាច្រើនផងដែរដូចជា គន្លឹះទ្វារ និងតុ រយៈពេលរហូតដល់ ២៤ម៉ោងឯណោះ។ វីរុសនេះក៏អាចរស់នៅកាន់តែយូរទៀតនៅលើរបស់ផ្សេងៗដូចជា ដែកដែលគ្មានច្រែស ប្លាស្ទិច និងផ្ទៃអ្វីមួយដែលរឹងៗ។ ដើម្បីចៀសវាងការចម្លងវីរុសទៅអ្នកដទៃ ចូរឧស្សាហ៍លាងសម្អាតដៃ និងចៀសវាងការប៉ះពាល់មុខ ឬមាត់៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង