ថ្នាំគ្រាប់ពន្យាកំណើតគឺមានប្រសិទ្ធភាពបង្ការការមានផ្ទៃពោះច្រើនជាង ៩៩ភាគរយឯណោះ នៅពេលប្រើវាបានត្រឹមត្រូវ។ វាមិនខុសគ្នានឹងថ្នាំផ្សេងៗទៀតឡើយ គឺសុទ្ធតែមានផលរំខានរបស់វាទាំងអស់។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ការចង្អោរគឺជាផលរំខានដែលកើតឡើងញឹកញាប់បំផុតសម្រាប់ស្រ្តីដែលប្រើថ្នាំគ្រាប់ពន្យាកំណើត។ 

ការចង់ក្អួននេះ គឺដោយសារតែតែអ័រម៉ូនអេស្រ្តូជែន ដែលធ្វើឲ្យរលាកដល់ក្រពះ។ ថ្នាំពន្យាកំណើតដែលមានអ័រម៉ូនអេស្រ្តូជែនខ្ពស់ ជាពិសេសពពួកថ្នាំពន្យាកំណើតបន្ទាន់ ទំនងជាងាយធ្វើឲ្យឈឺក្រពះជាងថ្នាំដែលមានអ័រម៉ូននេះទាបជាង។ ការចង្អោគឺជាបញ្ហាកើតឡើងញឹកញាប់នៅពេលអ្នកចាប់ផ្តើមលេបថ្នាំនេះជាលើកដំបូង។ 

វាមិនមានការព្យាបាលការចង្អោរបែបនេះអ្វីពិសេសឡើយ។ ប៉ុន្តែអ្នកអាចបំបាត់ការចង្អោរតិចតួចនេះបានតាមរយៈវិធីដូចខាងក្រោម៖

  • ចូរញ៉ាំអាហារតិចៗ និងញ៉ាំអាហារខ្សោះៗដូចជា នំបុ័ង និងនំស្រួយ
  • ចូរចៀសវាងអាហារដែលមានក្លិនឈួលខ្លាំង ផ្អែមខ្លាំង ឬមានជាតិខ្លាញ់ច្រើន
  • ចូរញ៉ាំទឹកត្រជាក់
  • ចូរចៀសវាងរាល់ការធ្វើសកម្មភាពទាំងឡាយក្រោយពីញ៉ាំអាហាររួច
  • ចូរញ៉ាំតែខ្ញីមួយពែង
  • ចូរញ៉ាំអាហារតិចៗ តែញឹកញាប់
  • ចូរដកដង្ហើមជ្រៅៗ

ទោះបីជាយ៉ាងណាក៏ដោយ ការចង្អោរដែលបង្កឡើងដោយថ្នាំគ្រាប់ពន្យាកំណើតវានឹងស្រួលបួលមកវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃក្រោយ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តែបើសិនជាវាកើតឡើងជាប់ យកល្អគួរតែទាក់ទងគ្រូពេទ្យដើម្បីព្យាបាល។ 

ដើម្បីបង្ការការចង្អោរ ចូរកុំលេបថ្នាំពន្យាកំណើតពេលពោះទទេ។ ផ្ទុយទៅវិញ ចូរញ៉ាំវាក្រោយពីបាយពេលយប់រួច ឬអាហារសម្រនរួចមុនពេលចូលគេង។ អ្នកក៏អាចលេបថ្នាំបន្សាបអាស៊ីតប្រហែល ៣០នាទីមុនពេលលេបថ្នាំគ្រាប់ពន្យាកំណើតបានដែរ។ រឿងនេះនឹងជួយក្រពះកុំឲ្យធ្វើការច្រើនពេក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង