ជំងឺខ្លាញ់រុំថ្លើម ភាគច្រើនកើតមកពីការប្រើប្រាស់គ្រឿងស្រវឹងច្រើនលើសលប់ពេក។ ប៉ុន្តែ ក្រៅពីការញ៉ាំស្រា មានមូលហេតុជាច្រើនទៀត ដែលអាចនាំអោយមានបញ្ហាខ្លាញ់រុំថ្លើមផងដែរ។ ជាធម្មតា វាត្រូវបានគេមើលឃើញថា ច្រើនកើតមាននៅលើមនុស្សដែលលើសទម្ងន់ ឬធាត់ជ្រុល។

ថ្លើម ដែលមានសុខភាពល្អ គឺគ្មានទេជាតិខ្លាញ់ ឬមានតែបន្តិចបន្ទួចប៉ុណ្ណោះ។ មនុស្សភាគច្រើនដែលមានជំងឺខ្លាញ់រុំថ្លើមនេះ មានតែបរិមាណនៃជាតិខ្លាញ់នៅក្នុងថ្លើមបន្តិចបន្តួចតែប៉ុណ្ណោះ ដែលជាធម្មតា មិនបណ្តាលអោយមានរោគសញ្ញាណាមួយនោះទេ។
ខ្លាញ់រុំថ្លើមខ្លាំង គឺជារឿងកើតមានយ៉ាងច្រើននៅក្នុងប្រទេសអង់គ្លេស ដែលបានឆ្លុះបញ្ចាំងពីចំនួនមនុស្សដែលធាត់ ឬលើសទម្ងន់។ វាគឺជាជំងឺមួយប្រភេទនៃថ្លើម ដែលកើតមានច្រើនបំផុត ដែលមានប្រមាណជា ២៥ ទៅ ៣០ ភាគរយនៃប្រជាជនដែលរស់នៅក្នុងប្រទេសអង់គ្លេស។

ភាគច្រើន វាមិនបណ្តាលអោយមានគ្រោះថ្នាក់នោះទេ ប៉ុន្តែ នេះមិនមែនមានន័យថា វាមិនមែនជាស្ថានភាពធ្ងន់ធ្ងរឡើយព្រោះថា ៖
- ចំពោះមនុស្សមួយចំនួន ប្រសិនបើជាតិខ្លាញ់មានច្រើនពេក ហើយកាន់តែអាក្រក់នោះនៅទីបំផុត វាអាចនាំអោយមានការរលាក និងធ្វើអោយក្រិនថ្លើមបាន។
- វាជាជំងឺដែលផ្សារភ្ជាប់ទៅនឹងការធាត់ ឬលើសទម្ងន់ នៅដំណាក់កាលណាមួយ ជំងឺនេះនឹងនាំអោយមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ឬបេះដូងបាន៕