​អាហារ​ពេលព្រឹក គឺជា​អាហារ​លឿន​សម្រាប់​បំពេញ​តម្រូវការ​របស់​រាងកាយ​កាលពី​យប់ ដូច្នេះហើយ វា​ពិតជា​រឿង​សំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ញ៉ាំ​អាហារ​ពេលព្រឹក​ដ៏​ល្អ​មួយ ជាពិសេស​ផ្តល់នូវ​សុខភាព មាន​វីតាមីន និង​ជាតិ​រ៉ែ​សម្រាប់​ប៉ូវ​កម្លាំង​។ ជាមួយគ្នានេះដែរ ការ​ទទួលទាន​ទឹក​ក្រូចឆ្មារ​មួយ​កែវ ក៏​នឹង​ជួយ​លាង​សម្អាត​បញ្ហា​ខាង​ក្នុង​រាងកាយ​បានល្អ​ដែរ​។
​ជម្រើស​អាហារ​ពេលព្រឹក​ដ៏​អស្ចារ្យ​មួយ គឺ​អាហារ​ពណ៌​បៃតង ជាមួយនឹង​យ៉ាងហោចណាស់​ផ្លែឈើ ៣ ប្រភេទ ព្រមទាំង​បន្លែ​ពណ៌​បៃតង​គ្រប់​ប្រភេទ​ដែល​អ្នក​ចង់​ញ៉ាំ​។ អាហារ​នេះ​នឹង​ជួយ​អោយ​អ្នក​ឆ្អែត​ដល់​បាយ​ថ្ងៃត្រង់ និង​អាច​មាន​កម្លាំង​ធ្វើការ​បាន​យ៉ាង​ល្អ សម្រាប់​ថ្ងៃ​ថ្មី​បាន​ទៀតផង​។
 

​ខួរក្បាល​ត្រូវការ​ប្រេង​រំអិល ដើម្បី​បំពេញ​មុខងារ​
​ប្រេងរំអិល​នេះ​កើតចេញ​ពី​ជាតិ​គ្លុយកូស​ដែល​បានមក​ពី​អាហារ ហើយក៏​ជា​តម្រូវការ​សម្រាប់​ការដើរ និយាយ និង​បំពេញ​ការងារ​ផ្សេងៗ​ទៀត​ដែរ​។ នៅ​ពេល​អ្នក​មិន​បាន​ញ៉ាំ​អាហារ​ពេលព្រឹក ខួរក្បាល​ត្រូវបាន​បង្ខំ​អោយ​ធ្វើការ​បន្ថែម លើ​ការ​បំបែក​ជាតិ​កាបូ​អ៊ី​ដ្រាត​ដែល​រក្សាទុក ឬ​បំ​លែង​ជា​តិខ្លាញ់ និង​ប្រូតេអ៊ីន​អោយក្លាយ​ទៅ​ជា​គ្លុយកូស​វិញ​។ ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ត្រូវបាន​គេ​អះអាង​ថា ជួយ​បង្កើន​ការ​ផ្ចង់អារម្មណ៍ ដោះស្រាយ​បញ្ហា ផ្លូវចិត្ត​កាន់តែ​ល្អ ព្រមទាំង​បង្កើន​ការចង​ចាំបាន​ទៀតផង​។
 

​បង្កើន​ការរំលាយ​អាហារ​
​រឿង​ដ៏​អាក្រក់​បំផុត​អំពី​ការ​តម​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​គឺថា វា​នឹង​ធ្វើអោយ​ថយ​ចុះ​ការរំលាយ​អាហារ​បាន​។ ការរំលាយ​អាហារ គឺជា​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការរំលាយ​ជាតិ​ខ្លាញ់ ហើយ​វា​ច្រើនតែ​ដុត​កម្តៅ​របស់​រាងកាយ​តែម្តង​។ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​ទៀត​ទាត់ ជួយ​អោយ​ភ្លើង​ឆេះ​ក្នុង​ខ្លួន​ជាប់​រហូត​។​

ការ​ដែល​ធ្វើអោយ​ការរំលាយ​អាហារ​ចេះ​តែ​បន្ត​រហូត គឺជា​រឿង​សំខាន់​សម្រាប់​ការរំលាយ​ជាតិ​ខ្លាញ់ និង​កាឡូរី​នៅពេល​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់​។
 

​ជៀសផុត​ពី​ការ​អស់កម្លាំង​
រាងកាយ​នឹង​ចាប់ផ្តើម​សន្សំ​កម្លាំង នៅ​ពេល​អ្នក​តម​មិន​ញ៉ាំ​អាហារ​ពេលព្រឹក ព្រោះតែ​គ្មាន​ប្រភព​ថាមពល​ថ្មី​ទាល់តែសោះ​ចាប់តាំងពី​ញ៉ាំ​អាហារ​កាល​ពី​ យប់មិញ​។ ដូច្នេះហើយ វា​នឹង​ធ្វើអោយ​អ្នក​អស់កម្លាំង និង​ងងុយដេក​។
 

បង្កើន​ការ​ទទួលទាន​ជីវជាតិ​
អាហារ​ពេលព្រឹក មាន​របប​អាហារ​ទាំងអស់​ល្អៗ​។ អ្នក​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក ជាទូទៅ​អាច​បន្ថយ​ជាតិ​ខ្លាញ់ ទទួលបាន​អាហារ​សរសៃ​ក្នុង​របប​អាហារ​កាន់តែច្រើន និង​បង្កើន​ការទទួល​បាន​វីតាមីន និង​ជាតិ​រ៉ែ ជាពិសេស​កាលស្យូម ជាតិ​ដែក និង​ម៉ាញ៉េ​ស្យូម​។
 

​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
​នៅពេល​យើង​តម​មិន​ញ៉ាំ​អាហារ​ពេលព្រឹក រាងកាយ​នឹង​ធ្លាក់​ចូល​ទៅក្នុង​ស្ថានភាព​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​រយៈពេល​ ខ្លី​។ អ្នក​មិន​ចង់​អោយ​រាងកាយ​ទៅ​ជា​ស៊ាំ​អាំង​ស៊ុយ​លីន​ឡើយ ទោះបីជា​រយៈពេល​បណ្តោះអាសន្ន​ក៏ដោយ​។ អាំង​ស៊ុយ​លីន ជា​អ្នកដឹកនាំ​គ្លុយកូស​ធ្វើដំណើរ​ទៅក្នុង​កោសិកា​ដើម្បី​ថែរក្សា​មុខងារ​ របស់​វា​អោយបាន​ល្អ​ជាប់​។ នៅពេល​គ្លុយកូស​មិន​អា​ចូលទៅ​ក្នុង​កោសិកា​បានទេ វា​ក៏​គ្មាន​ការផ្គត់ផ្គង់​ថាមពល​ដែរ​។ ម្យ៉ាងវិញទៀត នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​ពេលព្រឹក គ្លុយកូស​នឹង​កើនឡើង អាំង​ស៊ុយ​លីន​នឹងត្រូវ​ផលិត និង​គ្លុយកូស​ក៏​អាច​ចូលទៅ​ក្នុង​កោសិកា​បានដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង