កត្តាមួយចំនួនខាងក្រោមនេះ អាចបង្កអោយមានជំងឺបូសសួតបាន ៖
• បាក់តេរី
• ផ្សិត
• ប៉ារ៉ាស៊ីត
• ជាតិអាល់កុល
• ជំងឺអញ្ចាញធ្មេញ
• ជំងឺប្រកាច់
• ជំងឺពិបាកលេបអាហារ
• ជំងឺរលាកសួត
• ជំងឺប្រពន្ធ័ការពាររាងកាយធ្លាក់ចុះ
• ជំងឺសួតរ៉ាំរ៉ៃ
• ឈ្លក់អាហារចូលផ្លូវដង្ហើមដោយចៃដន្យ។

រោគសញ្ញានៃការកើតបូសក្នុងសួតមានដូចជា ៖
• ក្តៅខ្លួននឹងមានបែកញើសពេលយប់ និងគ្រុនក្តៅខ្លាំង
• ក្អកមានស្លេសជាខ្ទុះ ឬពេលខ្លះមានឈាម
• ឈឺទ្រូងពេលក្អក និងពិបាកដកដង្ហើម
• អស់កំលាំង
• ចុងម្រាមដៃឡើងប៉ោង
• ស្រកទំងន់
• ជីពចរដើរញាប់ជាងធម្មតា
• មានសញ្ញាបង្ហាញថា ខ្វះជាតិទឹកដូចជា ស្បែកស្ងួត ស្ងួតមាត់ជាដើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855