ជាការសមហេតុផលផងដែរ ដែលការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទឹកទំពាំងបាយជូរពណ៌ក្រហម និងពណ៌ស្វាយ អាចផ្តល់នូវផលប្រយោជន៍មួយចំនួនដល់បេះដូង ដូចគ្នានឹងស្រាក្រហមផងដែរ ដែលក្នុងនោះរួមមាន ៖

- កាត់បន្ថយហានិភ័យនៃការកកឈាម
- កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ
- ការពារការខូចខាតដល់សរសៃឈាមបេះដូង
- ជួយរក្សាសម្ពាធឈាមអោយមានសុខភាពល្អ ។
ទំពាំងបាយជូរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (antioxidants)ល្អសម្រាប់សុខភាព ដែលរួមមានដូចជាសារធាតុ Rresveratrol និង Flavonoids។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះត្រូវបានរកឃើញជាចម្បងនៅក្នុងសម្បក ដើម ស្លឹក និងគ្រាប់របស់ទំពាំងបាយជូរជាជាងនៅក្នុងសាច់របស់ពួកវា។ បរិមាណនៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែទំពាំងបាយជូរ គឺអាស្រ័យលើកត្តាជាច្រើន ក្នុងនោះរួមមានប្រភេទនៃទំពាំងបាយជូរ ភូមិសាស្ត្រកន្លែងដាំ និងអំពីរបៀបនៃដំណើរការផលិត។ ទំពាំងបាយជូរពណ៌ក្រហម និងពណ៌ស្វាយទំនងជាអាចប្រឆាំងអុកស៊ីតកម្មបានល្អជាងទំពាំងបាយជូរពណ៌ស ឬពណ៌បៃតង។ ដូចគ្នានេះដែរ កម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Resveratrol ក៏រកឃើញមាននៅក្នុងស្រា ដែលមានកម្រិតខ្ពស់ជាងគេ គឺនៅក្នុងស្រាក្រហម។




សូមចាំថា វាជាការមានប្រយោជន៍ផងដែរក្នុងការបរិភោគទំពាំងបាយជូរទាំងមូល មិនមែនគ្រាន់តែទឹកទំពាំងបាយជូរនោះទេ។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទំពាំងបាយជូរទាំងមូលផ្តល់នូវបរិមាណដូចគ្នានៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងទឹកទំពាំងបាយជូរ តែញ៉ាំទំពាំងបាយជូរទាំងមូលអាចផ្តល់អោយបន្ថែមនូវពពួកកាកសរសៃ ដែលស្អសម្រាប់សុខភាព៕