នេះជាដំណឹងល្អសំរាប់អ្នកចូលចិត្តផឹកកាហ្វេ។ ការសិក្សស្រាវជ្រាវ ជាច្រើនបាន បង្ហាញថា កាហ្វេមានផលប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពមនុស្ស។

ការហ្វេមិនត្រឹមតែជួយអោយខួរក្បាលយើងដំណើរការល្អ និង មានការឆ្លាតវ័យទេ កាហ្វេថែមទាំងធ្វើអោយយើងមានកម្លាំងខ្លាំងនិងជួយដល់សុខភាពបេះដូង និង កាត់បន្ថយហានិភ៍យនៃការកើតជំងឺទឹកនោមផ្អែមជាដើម។

ខាងក្រោមនេះ គឺជាផលប្រយោជន៍៨យ៉ាងរបស់កាហ្វេចំពោះមនុស្សយើង។

1 បង្កើនកម្រិតថាមពល។

2 អាចត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យទាបនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។

3 អាចជួយដល់សុខភាពខួរក្បាល។

4 អាចជំរុញការគ្រប់គ្រងទម្ងន់។

5 ភ្ជាប់ទៅនឹងហានិភ័យទាបនៃជំងឺធ្លាក់ទឹកចិត្ត។

6 អាចការពារជំងឺថ្លើម។

7 គាំទ្រដល់សុខភាពបេះដូង។

8 អាចបង្កើនអាយុវែង។

ប៉ុន្តែអ្នកត្រូវចាំផងដែរថាឥទ្ឋិពលរបស់កាហ្វេចំពោះមនុស្សគឺមានលក្ខណះខុសគ្នា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត។ អ្នកខ្លះអាចផឹកកាហ្វេបានច្រើន ខណះដែលអ្នកខ្លះទៀតមិនអាចផឹកច្រើនបានឡើយ។ ចំណែកមួយចំនួនទៀតនោះគឺ ផឹកកាហ្វេអាចធ្វើទុក្ខខ្លួនក៏មានពិសេសចំពោះអ្នកចាប់ផ្តើមផឹកកាហ្វេដំបូង។ បើអ្នកមិនធ្លាប់ផឹកកាហ្វេសោះនោះ អ្នកអាចចាប់ផ្តើមបន្តិចម្តងៗដើម្បីចៀសវាង បញ្ហាដែលអាចកើតមានដូចជាញ័រទ្រូង ឬ ក៏ពិបាកដេកជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង