បើសិនជា អ្នកចង់អោយ ថ្លើមរបស់អ្នកមានសុខភាពល្អនោះ អ្នកត្រូវនៅឱ្យឆ្ងាយពីអាហារដែលមានជាតិខ្លាញ់។

 ដំឡូងបំពង និងប៊ឺហ្គឺ ជាជម្រើសមិនល្អ ដើម្បីរក្សាថ្លើម របស់អ្នកឱ្យមានសុខភាពល្អ។

បើញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនពេក វាអាចធ្វើឱ្យ ថ្លើមរបស់អ្នកពិបាកក្នុងការបំពេញការងាររបស់វា។ យូរៗទៅ វាអាចនាំអោយមានការរលាក ហើយ ចុងក្រោយ  វាអាច បណ្តាលឱ្យក្រិនថ្លើម។

ចំណែកគ្រឿងស្រវឹងក៏បំផ្លាញថ្លើមរបស់អ្នកផងដែរ បើសិន ជាអ្នកផឹកមិនចេះគិត។ គ្រឿងស្រវឹងអាចធ្វើអោយ ថ្លើមរបស់អ្នករលាក មានជំងឺក្រិនថ្លើម និង ជំងឺ មហារីក។

ដូច្នេះ ពេលអ្នកឃ្លានអាហារ អ្នកត្រូវគិតដល់អាហារ ដែលល្អចំពោះថ្លើម ហើយ នៅអោយឆ្ងាយ ពីអាហារមាន ជាតិខ្លាញ់់។

ចំពោះអាហារដែលល្អចំពោះសុខភាពថ្លើមនោះ រួមមាន ផ្លែទំពាំងបាយជូ  បន្លែបៃតង កាហ្វេ គ្រាប់ផ្លៃឈើដូច ជាគ្រាប់អាល់មុនជាដើម។

ដូច្នេះ បើសិនជាអ្នកចូលចិត្តផឹកកាហ្វេរាល់ថ្ងៃនោះ វាជាដំណឹងល្អមួយដែលថាវាអាចនឹងជួយដល់ថ្លើមរបស់អ្នកមានសុខភាពល្អ។

ទន្ទឹមជាមួយគ្នានោះ ការហាត់ប្រាណក៏ជាប្រយោជន៍ មួយផងដែរ។ ហាត់ប្រាណមិនត្រឹមតែជួយធ្វើអោយអ្នក សម្រកទម្ងន់ ទេ វាក៏ជួយផងដែរដល់សុខភាពថ្លើម និងសុខភាពរាងកាយរបស់អ្នកទាំងមូល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង