អ្នក​គួរតែ​ញ៉ាំ​ល្ហុង​ឲ្យ​បាន​ច្រើន ព្រោះ​ក្នុង​ល្ហុង​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​អាច​ស្រូប​យក​ប្រូតេអ៊ីន​បាន ដោយ​ជួយ​មិន​ឲ្យ​ក្រពះ​អ្នក​ងាយ​រលាក​ឡើយ ។
ជា​ពិសេស អាច​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ហើមពោះ​ទៀត​ផង​។ ដូចនេះ អ្នក​អាច​យក​ល្ហុង​ចម្អិន​ជា​សម្ល​ញ៉ាំ​បាន ប៉ុន្តែ​មិន​គួរ​បរិភោគ​ក្នុង​ពោះ​ទទេរ​បាន​ឡើយ​។

ចំពោះ​បុគ្គល​ដែល​មាន ឬ​គ្មាន​ជំងឺ​ក្រពះ គួរតែ​ញ៉ាំ​ល្ពៅ​នេះ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​កិន​អាហារ​បាន​ល្អ ដោយ​ដំណើរការ​លឿន​ទៀត​ផង​។ ដូចនេះ អ្នក​មិន​ងាយ​ឈឺក្រពះ​ឡើយ​។

ចំណែក​ទឹកឃ្មុំ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ដោយ​អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នកដំណើរ​ការ​បាន​ល្អ​។ ជា​ពិសេស អ្នក​នឹង​មិន​ប្រឈម​មុខ​នឹង​ជំងឺ​ក្រពះ​ឡើយ​។ ដូចនេះ អ្នក​អាច​យក​ទឹកឃ្មុំ​នេះ​ឆុង​ទឹក​ញ៉ាំ​បាន ដើម្បី​អាច​ទទួល​បាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ និង​អាច​ការពារ​ក្រពះ​អ្នក​បាន​ល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង