មានបុរសមួយចំនួន ទោះបីជារៀបការរួចក៏នៅតែស្រឡាញ់ប្រពន្ធដូចដើមដែរ។ គេជាបុរសដែលប្រើអស់សមត្ថភាពដើម្បីស្រឡាញ់ប្រពន្ធ។ ដូចនេះតើមានបុរសដែលកើតក្នុងឆ្នាំអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឆ្នាំថោះ

គេជាមនុស្សដែលតែងតែជួយសម្រេចបំណងរបស់មនុស្សដែលគេស្រឡាញ់ ដោយទោះបីជាមានការលំបាកបែបណាក៏ដោយក៏គេនៅតែខិតខំជួយសម្រេចដែរ។ គេក៏ជាមនុស្សដែលមានភាពទន់ភ្លន់ចំពោះនារីដែរ។

ឆ្នាំមមែ

គេជាបុរសដែលពុំមានភាពផ្អែមល្ហែងទេ តែគេជាបុរសដែលទុកផ្ទះជាធំ មានការទទួលខុសត្រូវខ្ពស់។ គេជាបុរសដែលការពារ និងមើលថែទាំគ្រួសារបានល្អ។ ម្យ៉ាងទៀតគេជាមនុស្សដែលអាចព្រោះតែមនុស្សដែលគេស្រឡាញ់ ហើយសុខចិត្តទទួលរងការលំបាកម្នាក់ឯង។

ឆ្នាំមមី

បុរសដែលកើតនៅឆ្នាំនេះជាមនុស្សដែលអាចលះបង់ភាពក្រអឺតក្រទមរបស់ខ្លួននៅចំពោះមុខមនុស្សដែលគេស្រឡាញ់បាន។ គេជាមនុស្សដែលអាចធ្វើឲ្យអ្នករស់នៅដោយមានសុភមង្គលបាន។

ឆ្នាំកុរ

បុរសដែលកើតនៅឆ្នាំនេះជាមនុស្សដែលទុកភារកិច្ចដែលធ្វើឲ្យមនុស្សដែលខ្លួនស្រឡាញ់ជាភារកិច្ចចាំបាច់មួយ។ គេតែងតែធ្វើឲ្យមនុស្សស្រីដែលគេស្រឡាញ់សប្បាយចិត្តជានិច្ច។ មិនថាមានរឿងអ្វីទេ គេតែងតែនៅក្បែរ ហើយមិនបោះបង់ចោលឡើយ។ នៅពេលដែលអ្នកនៅជាមួយគេ អ្នកនឹងទទួលបានអារម្មណ៍សុភមង្គល៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

 

 

 

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង