​បើ​យោង​ទៅ​តាម​ការសិក្សា​មួយ​បាន​អោយដឹងថា សរសៃឈាម​នឹង​កាន់តែ​មាន​រស់​រវើក ហើយ​លំហូរ​ឈាម​ក៏​មាន​ភាពល្អប្រសើរ​បាន​ច្រើន​ម៉ោង​ដែរ នៅ​ពេល​អ្នក​ផឹក​ស្រា​បៀរ​បាន​ប្រហែល​កន្លះ​លីត្រ​។​

​ការសិក្សា​បាន​អះអាងថា ការ​ទទួលទាន​ស្រា​បៀ​រ ប្រហែលជា​អាច​គម្រាម​គំហែង​ដល់​សុខភាព​បេះដូង ប៉ុន្តែ ការសិក្សា​ថ្មី​បានអោយដឹងថា ការ​ទទួលទាន​ស្រា​បៀរ​ត្រឹមតែ​កន្លះ​លីត្រ ពិតជា​អាច​ជួយ​ពង្រឹង​ដល់​ស្ថានភាព​សរសៃឈាម​នៅ​ជុំវិញ​បេះដូង​អ្នក​បាន​។

​ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការ​ទទួលទាន​ស្រា​បៀ​រ ៖
•​    ​ស្រា​បៀរ ត្រូវបាន​គេ​ស្គាល់​ថា អាច​បន្ថយ​អត្រា​នៃ​ការកើត​ជំងឺ​បេះដូង​បាន​យ៉ាង​ហោច​ណាស់ ២០ ទៅ ៤០ ភាគរយ​។ ទោះបីជា​ការ​ទទួលទាន​ស្រា​បៀ​រ គឺជា​រឿង​ធម្មតា​មែន ប៉ុន្តែ អ្នក​ត្រូវ​តែ​ទទួលទាន​ដោយ​ការទទួលខុសត្រូវ​។ ការ​ទទួលទាន​ស្រា​បៀរ​ក្នុង​កម្រិត​មធ្យម អាច​ធ្វើអោយ​កើន​កម្រិត​ជាតិ​ខ្លាញ់​ល្អ HDL និង​បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់ LDL​។
•​    ​ស្រា​បៀរ ផ្ទុក​ទៅដោយ​វីតាមីន​ច្រើន​ប្រភេទ​។ បើ​យោង​ទៅ​តាម​ការសិក្សា​របស់​ប្រជាជន​ហូឡង់​បានអោយដឹងថា  អ្នក​ទទួល​ទាន​ស្រា​បៀ​រ អាច​ជួយ​បង្កើន​ចំនួន​វីតាមីន B6 បាន​រហូត​ដល់ ៣០ ភាគរយ​។
•​    ​ស្រា​បៀរ ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​បន្ថយ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ដែរ​។
•​    ​ស្រា​បៀរ ជួយ​ធ្វើអោយ​ខួរក្បាល​ស្រឡះ​។ ការ​ទទួលទាន​ស្រា​បៀរ​ក្នុង​បរិមាណ​ដ៏​ត្រឹមត្រូវ​មាន​ផល​ល្អ​សម្រាប់​សុខភាព​ផ្លូវចិត្ត​។ ស្រា​បៀរ​ជួយ​ការពារ​សុខភាព​ផ្លូវចិត្ត ជាពិសេស ស្ត្រី​វ័យ​ចំណាស់​តែម្តង នៅពេលដែល​ពួកគេ​ទទួលទាន​ក្នុង​កម្រិត​មធ្យម​។
•​    ​មាន​ការសិក្សា​ច្រើនណាស់​ដែល​បង្ហាញ​ថា ការ​ទទួលទាន​ស្រា​បៀរ​ក្នុង​កម្រិត​មធ្យម​ក៏​ទៅ​បន្ថយ​ការកើត​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា ពង្រឹង​ដល់​ការចងចាំ ផ្ចង់​អារម្មណ៍ និង​ការនិយាយ​មាន​ហេតុផល​។
•​    ​ការសិក្សា​ជា​ច្រើន​បានអោយដឹងថា អ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​រហូត​ដល់ ៥០ ភាគរយ​។ សមាគមន៍​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាមេរិក (American Stroke Association) បានអោយដឹងថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​ត្រឹមតែ ២ ដង​ក្នុង​មួយ​ថ្ងៃ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង