​ស្ទះ​អាចម៍ត្រចៀក កើតឡើង​នៅពេល​ដែល​អាចម៍ត្រចៀក​កកកុញ​នៅក្នុង​ត្រចៀក​របស់​អ្នក ឬ​បាន​ក្លាយទៅជា​ពិបាក​ក្នុង​ការលាង​សម្អាត​ដោយ​វិធី​ធម្មជាតិ​របស់​វា​។ អាចម៍​ត្រចៀក គឺជា​ផ្នែក​មួយ​ដ៏​មាន​ប្រយោជន៍ ដើម្បី​ការពារ​រាងកាយ​របស់​យើង​។ វា​ការពារ​រន្ធ​ត្រចៀក​របស់​អ្នក​ដោយ​យក​ភាពកខ្វក់​ចេញ និង​បន្ថយ​កំណើន​នៃ​បាក់តេរី​។ គេ​មិន​បានដឹងថា ហេតុអ្វី​បាន​ជា​មនុស្ស​មួយចំនួន​ជួបប្រទះ​ការស្ទះ​នេះ ឬ​ហេតុអ្វី​បានជា​ការស្ទះ​នេះ ជា​ញឹកញាប់​កើតឡើង​នៅក្នុង​ត្រចៀក​តែ​ម្ខាង​ឡើយ​។

ប្រសិនបើ​ក្រដាស់ត្រចៀក​របស់​អ្នក​មិន​មាន​រហែក ឬ​មាន​រន្ធ​នៅក្នុង​វា​ទេ វិធានការ​ព្យាបាល​ដោយ​ខ្លួនឯង​ខាងក្រោម​នេះ អាច​ជួយ​បាន​៖

•​    ​ធ្វើអោយ​អាចម៍ត្រចៀក​ទន់ ៖ ប្រើ​ថ្នាំ​បន្តក់​ត្រចៀក​មួយចំនួ​ន​សម្រាប់​ទារក ដែលមាន ជាតិ​ប្រេង បន្តក់​ចូលទៅ​ក្នុង​រន្ធ​ត្រចៀក​របស់​អ្នក​ពីរ​ដង​ក្នុង​មួយថ្ងៃ តែ​មិនអោយ​លើស​ពី​បួន​ទៅ​ប្រាំ​ថ្ងៃ​ឡើយ​។​
•​    ​ប្រើ​ទឹក​ក្តៅ​ឧ​ណ្ឌៗ ៖ បន្ទាប់​ពី​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ នៅពេល​ដែល​អាចម៍ត្រចៀក​ត្រូវ​បាន​បន្ទន់ ចូរ​ប្រើ​សឺ​រ៉ាំ​ង​បឺត​ទឹ​កក្តៅ (​ស្មើ​សីតុណ្ហភាព​រាងកាយ ៣៧ អង្សារ​សេ​) បាញ់​ចូល​ទៅ​ក្នុង​រន្ធ​ត្រចៀក​។ ងាក​ក្បាល​ទៅ​ម្ខាង ហើយ​ទាញ​ត្រចៀក​ខាងក្រោយ​។ នៅ​ពេល​បញ្ចប់ ដាក់​ក្បាល​ទៅ​ចំហៀង ដើម្បី​អោយ​ទឹក​ហូរ​ចេញ​។​
•​    ​សម្ងួត​រន្ធត្រ​ចៀ​ក ៖ ពេល​រួចរាល់ ចូរ​សម្ងួត​ផ្នែក​ខាងក្រៅ​ត្រចៀកថ្នមៗ ជាមួយនឹង​កន្សែង ឬ​ប្រើ​ម៉ាស៊ីន​សម្ងួ​តសក់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង