​ភាព​ធាត់ បង្កើន​ហានិភ័យ​ចំពោះ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ ជំងឺលើសឈាម និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ឡើង​ខ្ពស់​។

​កុមារ​ដែល​មិន​សប្បាយចិត្ត​ជាមួយ​នឹង​ទម្ងន់​របស់​ពួកគេ អាច​នឹង ៖
-​    ​មាន​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ ដែល​មិន​ផ្តល់​នូវ​សុខភាព
-​    ​ទំនងជា​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​
-​    ​មាន​ហានិភ័យ​ទៅ​នឹង​ការ​ញៀន​ថ្នាំ​។​

​កុមារ​ដែល​ធាត់​លើស​ទម្ងន់ នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​សុខភាព ដែល​ប៉ះពាល់​ការរស់នៅ​នាពេល​បច្ចុប្បន្ន និង​នៅ​ថ្ងៃ​អនាគត ដែល​បញ្ហា​ទាំងនោះ​រួមមាន ៖
-​    ​មាន​ជំងឺលើសឈាម កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់ និង​កម្រិត​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ខុសធម្មតា​
-​    ​មាន​ភាពស៊ាំ​ទៅនឹង​អ័រម៉ូន​អាំង​ស៊ុយ​លីន និង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២
-​    ​បញ្ហា​ឆ្អឹង និង​សន្លាក់​
-​    ​ដកដង្ហើម​ខ្លីៗ ដែល​ធ្វើអោយ​លំ​ហាត់ប្រាណ ការលេង​កីឡា ឬ​សកម្ម​នានា​រឹតតែ​ពិបាក និង​អាច​ធ្វើអោយ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ឬ​បង្កើន​ឱកាស​នៃ​ការកើត​ជំងឺហឺត​
-​    ​ទំនង​ជា​ធំ​ពេញវ័យ​លឿន​ពេក (​កុមារ​ដែល​លើស​ទម្ងន់ អាច​ខ្ពស់ និង​ឆាប់​ដឹង​ពី​សកម្មភាព​ផ្លូវភេទ​ជាង​កុមារ​ធម្មតា​។ ក្មេងស្រី​ដែល​ធា​ត់ អាច​មាន​វដ្ត​រដូវ​មិន​ទៀងទាត់ និង​មាន​បញ្ហា​ការ​គ្មាន​កូន​នៅ​ពេល​ពេញវ័យ​)
-​    ​មាន​ជំងឺថ្លើម និង​ជំងឺ​ថង់​ទឹកប្រមាត់​
-​    ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង