វីតាមីនគ្រប់មុខ ដែលមានជាតិស័ង្កសី វីតាមីន B អាស៊ីតហ្វូលីក ជាតិដែក និងជាតិកាល់ស្យូម គឺជាជំរើសដ៏ល្អសំរាប់អ្នក។ ការសិក្សាថ្មីបានណែនាំថា វីតាមីន គឺមានសារៈសំខាន់សម្រាប់ជួយអោយសក់ដុះក្រាស់។

ដូច្នេះ តើគួរធ្វើបែបណា ដើម្បីការពារការជ្រុះសក់?
ការការពារការជ្រុះសក់ គឺជាប់ពាក់ព័ន្ធទៅនឹងកត្តាជាច្រើន អាស្រ័យលើមូលហេតុដែលបង្កអោយជ្រុះសក់។ ការធ្វើអនាម័យសក់អោយបានល្អ ជាមួយសាប៊ូកក់សក់អោយបានទៀងទាត់ជាជំហានដំបូង។ អាហាររូបត្ថម្ភល្អដែលមានកម្រិតជាតិដែក និងវីតាមីន B គ្រប់គ្រាន់គឺជាអ្វីដែលអ្នកដែលត្រូវធ្វើបន្ទាប់។ ការព្យាបាលជំងឺមួយចំនួនដូចជា ជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺស្លេកសាំង និងអតុល្យភាពនៃអ័រម៉ូនអាចមានប្រយោជន៍ក្នុងការបង្ការការជ្រុះសក់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855