​អាហារ​ដ៏​អស្ចារ្យ ដែល​អ្នក​គួរ​បន្ថែម​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បី​រក្សា​ខួរក្បាល​អោយមាន​សុខភាព​ល្អ រួមមាន ៖

•​    ​ផ្លែ​បឺ​រី​ពណ៌​ខៀវ ៖ វា​ជួយ​ការពារ​ខួរក្បាល​ពី​ភាព​តានតឹង និង​អាច​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​ទាក់ទង​នឹង​អាយុ ដូច​ជា​ជំងឺ​ចាស់​វង្វេង​ជាដើម​។ ការ​សិក្សា​ក៏​បាន​បង្ហាញថា អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ផ្លែ​បឺ​រី​ពណ៌​ខៀវ គឺ​ល្អ​សំរាប់​បញ្ញា​ស្មារតី​។​
•​    ​ត្រី​សាល​ម៉ុង ៖ ត្រី​ដែល​រស់នៅ​ក្នុង​ទឹក​ជ្រៅ​ដូចជា ត្រី​សា​ម៉ុង គឺ​សម្បូរ​ទៅ​ដោយ​ខ្លាញ់​អូ​មេហ្គា ៣ ដែល​មាន​សារៈសំខាន់​សម្រាប់​មុខងារ​របស់​ខួរក្បាល​។ ខ្លាញ់ត្រី​អូ​មេហ្គា ៣ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​។​
•​    ​គ្រាប់​ធញ្ញជាតិ ៖ គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E ដែល​ជួយ​កាត់បន្ថយ​ភាព​ចាស់ និង​ជួយ​បង្កើន​ការចងចាំ​។​
•​    ​ផ្លែ​ប័រ ៖ វា​ក៏​មាន​អត្ថប្រយោជន៍ ដូច​ផ្លែ​បឺរី​ខៀវ​ដែរ​។ វា​ជួយ​ក្នុង​ការលើក​កំពស់​សុខភាព​ខួរក្បាល​។ ប័រ គឺជា​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ខ្លាញ់ ហើយ​រួមចំណែក​ដល់​លំហូរ​ឈាម​ដែលនាំអោយ​មាន​សុខភាព​ល្អ​។ កាលណា​មាន​លំហូរ​ឈាម​ល្អ គឺ​មានន័យថា ខួរក្បាល​មាន​សុខភាព​ល្អ​។ ផ្លែ​ប័រ ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​កាត់បន្ថយ​ហានិភ័យ​ជំងឺលើសឈាម​។​
•​    ​នំប៉័ង​គ្រាប់​ធញ្ញជាតិ និង​អង្ករសម្រូប ៖ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​។ សរីរាង្គ​ទាំងអស់​នៅក្នុង​រាងកាយ​ពឹងផ្អែក​លើ​លំហូរ​ឈាម ដូច្នេះ ប្រសិនបើ​អ្នក​លើក​កំពស់​សុខភាព​សរសៃឈាម​បេះដូង​អោយ​មាន​លំហូរ​ល្អ នោះ​សរីរាង្គ​ក៏​មាន​សុខភាព​ល្អ​ដែរ រួមបញ្ចូល​ទាំង​ខួរក្បាល​ផងដែរ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង