ការសិក្សាស្រាវជ្រាវបង្ហាញថាការញញឹមនឹងធ្វើអោយអ្នកសប្បាយចិត្តនិងមានសុភមង្គល។
អ្នកមានទំនោរញញឹមនៅពេលអ្នកសប្បាយចិត្ត។ ប៉ុន្តែតាមពិតវាជាផ្លូវពីរទៅវិញទៅមក។ យើងញញឹមព្រោះយើងសប្បាយចិត្ត ហើយ ការញញឹមធ្វើឱ្យខួរក្បាលបញ្ចេញសារធាតុ dopamine ដែលធ្វើ អោយយើងសប្បាយចិត្ត។
អ្នកស្រាវជ្រាវបានរកឃើញថាទំនាក់ទំនងរវាងការញញឹម និង សុភមង្គលអាចបណ្តាលមកពីការមានធ្វើសកម្មភាពលើផ្ទៃមុខ អាចមានឥទ្ធិពលលើអារម្មណ៍។ នោះមិនមែនមានន័យថា អ្នកត្រូវតែដើរញញឹមរហូតនោះទេ។ អុ្នកមិនចាំ បាច់ ញញឹមក្លែងក្លាយលើមុខរបស់អ្នកគ្រប់ពេលនោះទេ។
ប៉ុន្តែ បើ អ្នកឃើញថាខ្លួនឯងមានអារម្មណ៍ធ្លាក់ចុះនិងមិន សប្បាយ ចិត្តនោះ សូមញញឹម ហើយមើលថាមានអ្វីកើតឡើង។ អ្នកក៏អាចព្យាយាមចាប់ផ្តើមរាល់ព្រឹក ដោយញញឹមដាក់ខ្លួន ឯងនៅមុខកញ្ចក់។