ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើអ្នកម្តាយមានផ្ទៃពោះអាចញ៉ាំតែបៃតងបានទេ?
តែបៃតង អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ថែមទាំងអាចបំបាត់ភាពនឿយហត់បាន។ ជាពិសេស ក៏ល្អចំពោះសុខភាពផងដែរ។ ប៉ុន្តែនារីដែលមានផ្ទៃពោះ មិនអាចញ៉ាំតែបៃតងបានឡើយ ព្រោះក្នុងតែបៃតង មានផ្ទុកសារធាតុដែលធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនបានល្អឡើយ ដោយបង្អាក់មិនឲ្យឈាមដើរបានស្រួលនោះទេ។ ជាពិសេស ក៏ធ្វើឲ្យប៉ះពាល់ដល់ស្បូនរបស់អ្នកម្តាយផងដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីតែបៃតងមួយនេះ មិនគួរញ៉ាំនោះទេ៕