រលាកថ្លើមប្រភេទ A គឺជំងឺឆ្លងដ៏ខ្លាំងមួយដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ A។ វីរុសរលាកថ្លើមប្រភេទ A គឺជាផ្នែកមួយនៃប្រភេទជាច្រើននៃវីរុសរលាកថ្លើម ដែលអាចបណ្តាលអោយប៉ះពាល់ដល់សមត្ថភាពរបស់ថ្លើមក្នុងការបំពេញមុខងារអោយបានត្រឹមត្រូវ។

អ្នកទំនងជាអាចឆ្លងជំងឺរលាកថ្លើមប្រភេទ A ពីចំណីអាហារ ឬទឹកដែលមានផ្ទុកមេរោគ ឬការមានទំនាក់ទំនងយ៉ាងជិតយ៉ាងស្និទ្ធជាមួយនឹងនរណាម្នាក់ដែលមានជំងឺនេះ។ ក្នុងករណីស្រាល ជំងឺរលាកថ្លើមប្រភេទ A មិនតម្រូវអោយមានការព្យាបាលនោះទេ ហើយមនុស្សភាគច្រើនដែលបានឆ្លងមេរោគនេះនឹងជាឡើងវិញទាំងស្រុង ដោយមិនមានការខូចខាតថ្លើមជាអចិន្ត្រៃយ៍ឡើយ។
ប្រសិនបើអ្នកមានជំងឺរលាកថ្លើមប្រភេទ A អ្នកអាចអនុវត្តតាមប្រការដូចខាងក្រោមនេះ ដើម្បីកាត់បន្ថយហានិភ័យដែលអ្នកអាចចម្លងមេរោគទៅអ្នកដទៃទៀតបាន ៖
• ជៀសវាងសកម្មភាពផ្លូវភេទ ៖ សូមជៀសវាងសកម្មភាពផ្លូវភេទទាំងអស់ ប្រសិនបើអ្នកមានជំងឺរលាកថ្លើមប្រភេទ A។ ប្រភេទនៃសកម្មភាពផ្លូវភេទជាច្រើនអាចធ្វើអោយដៃគូរបស់អ្នកឆ្លងមេរោគនេះពីអ្នកបាន។ ស្រោមអនាម័យមិនអាចផ្តល់ការការពារបានគ្រប់គ្រាន់ឡើយ។
• លាងសម្អាតដៃអោយបានស្អាតល្អ បន្ទាប់ពីការប្រើប្រាស់បង្គន់ ៖ លាងដៃយ៉ាងហោចណាស់ ២០ វិនាទី និងលាងជម្រះចេញ។ សម្ងួតដៃរបស់អ្នកជាមួយនឹងកន្សែងហើយបោះវាចោល។
• ចូរកុំរៀបចំម្ហូបអាហារសម្រាប់អ្នកផ្សេង ខណៈពេលដែលអ្នកកំពុងតែឆ្លងមេរោគនេះយ៉ាងសកម្ម ៖ អ្នកអាចចម្លងមេរោគបានយ៉ាងងាយស្រួលទៅមនុស្សផ្សេងទៀត៕