“សាច់ដុំកំភួនជើង ឬសាច់ដុំជើងរបស់អ្នកអាចក្លាយទៅជារឹង តឹង និងឈឺចាប់យ៉ាងខ្លាំងភ្លាមៗ” នោះហើយដែលហៅថារមួលក្រពើ ឬការជាប់សាច់ដុំ។
មូលហេតុដែលបង្កអោយមានការរមួលក្រពើអាចមានដូចជា ៖
• អត់សូវមានចរន្តឈាមរត់នៅក្នុងជើង
• សាច់ដុំកំភួនជើងធ្វើការខ្លាំងពេកពេលហាត់ប្រាណ
• អ្នកមិនបានកំដៅសាច់ដុំ មុនពេលធ្វើលំហាត់ប្រាណ
• ហាត់ប្រាណនៅកន្លែងដែលក្តៅ
• សាច់ដុំអស់កំលាំង
• ខ្វះជាតិទឹក
• ខ្វះជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម
• ខ្វះជាតិកាល់ស្យូម ចំពោះស្ត្រីមានផ្ទៃពោះ
• សរសៃប្រសាទដំណើរការខុសប្រក្រតី ដែលអាចបង្កឡើងដោយបញ្ហានានាដូចជាការរងរបួសនៅឆ្អឹងខ្នង កញ្ចឹងក ឬខ្នង។
ដូច្នេះ ដើម្បីជួយកាត់បន្ថយហានិភ័យនៃការរមួលក្រពើ សូមសាកល្បងដូចខាងក្រោម ៖
- បរិភោគអាហារដែលសំបូរជាតិវីតាមីន ជាតិម៉ាញេស្យូម និងជាតិកាល់ស្យូម
- រក្សាសំណើមដល់ស្បែកអោយបានល្អ
- កំដៅសាច់ដុំអោយបានត្រឹមត្រូវ មុនពេលដែលការធ្វើលំហាត់ប្រាណ៕