​នៅពេល​ដែល​ឈាម​មិន​អាច​ហូរ​ស្រួល​ទៅ​កាន់​ថ្លើម​បាន​ទេ​នោះ​, វា​ព្យាយាម​ឆ្លងកាត់​ប្រព័ន្ធ​មួយ​ដែល​ត្រូវបាន​គេ​ហៅថា Portal System ដោយ​ប្រើ​នូវ​ប្រព័ន្ធ​នោះ​អោយ​ឈាម​ត្រឡប់​ទៅ​កាន់​បេះដូង​វិញ​។ រោគសញ្ញា​នៃ​ការឡើង​សម្ពាធ​ឈាម​នៅ​នឹង​ថ្លើម​ត្រូវ​បាន​បង្កឡើង​ដោយ​ផលវិបាក​នៃ​ការថយចុះ​លំហូរ​ឈាម​ទៅកាន់​ថ្លើម  និង​ពី​ការកើនឡើង​សម្ពាធ​នៅក្នុង​សរសៃឈាម​វ៉ែន​ដែល​ឈាម​ត្រូវបាន​ផ្តល់អោយ​។​

-​    ​ការរីក​សរសៃឈាម​អាច​កើតមាន​នៅ​នឹង​បំពង់​អាហារ ក្រពះ ជុំវិញ​ផ្ចិត និង​រន្ធ​គូថ​។​
-​    ​ការរីក​សរសៃឈាម​នៃ​បំពង់​អាហារ និង​ក្រពះ គឺ​បង្កើន​ហានិភ័យ​នៃ​ការ​ហូរឈាម​ដែល​គម្រាមកំហែង​ដល់​អាយុជីវិត និង​អាច​មាន​រោគសញ្ញា​នៃ​ការ​ក្អួត និង​ឈាម​នៅក្នុង​លាមក​។ លាមក​ខ្មៅ​ជា​លទ្ធផល​នៃ​ការ​ហូរ​ឈាម​ផ្លូវ​រំលាយ​អាហារ​ខាងលើ​។​
-​    ​ទាច​ទឹកជា​ការប្រមូលផ្តុំ​ជាតិ​ទឹក​ខុសធម្មតា​នៅក្នុង​ស្រោម​ពោះ ហើយ​វា​ត្រូវ​បាន​បង្កឡើ​ដោយ​ការថយចុះ​ប្រូតេអ៊ីននៅ​ក្នុងខ្លួន​។ ថ្លើម​បង្កើត​ប្រូតេអ៊ីន​នៅក្នុង​ខ្លួន និង​សម្ពាធ​នៅក្នុង​សរសៃឈាម​ដែល​នៅ​នឹង​ថ្លើម ហើយ​ជំងឺថ្លើម​បន្ថយ​សមត្ថភាព​នៃ​មុខងារ​របស់​វា​។​
-​    ​បញ្ហា​ប្រព័ន្ធ​ប្រសាទ​ដោយសារ​ថ្លើម គឺជា​ផលវិបាក​ដទៃ​នៃ​ជំងឺថ្លើម ដែល​បណ្តាលអោយមាន​រោគសញ្ញា​នៃ​ការ​វង្វេងវង្វាន់ និង​បាត់បង់​ស្មារតី ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ការកើនឡើង​កាក​សំណល់ និង​អសមត្ថភាព​នៃ​ថ្លើម​ក្នុងការ​ច្រោះ​កាកសំណល់ និង​សារជាតិ​ពុល​នោះ​។​
-​    ​អណ្តើក​រីក​កើតមាន​ដោយសារ​តែ​ឡើង​សម្ពាធ​នៅ​នឹង​សរសៃឈាម​ដែល​មាន​នៅ​នឹង​ថ្លើម ឈាម​ចាក់​ចូល​មក​វិញ​នៅ​នឹង​សរីរៈ​អណ្តើក​ដែលនាំអោយ​ស្លេកស្លាំង និង​ប្លាកែ​ត​ថយ​ចុះ​នៅ​ក្នុង​ចរន្តឈា​ម​។​
-​    ​ការថយចុះ​កោសិកា​គ្រាប់​ឈាមស បង្កើន​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។ ការ​រលាក​ស្រោមពោះ​ដែល​បង្កឡើង​ដោយ​បាក់តេរី គឺជា​ការឆ្លង​មេរោគ​មួយ​នៅ​នឹង​ថង់​ស្រោម​ពោះ ហើយ​វា​ត្រូវ​បាន​ឃើញ​ពី​ការ​មាន​ផលវិបាក​ដ៏​យូរ​នៃ​ការឡើង​សម្ពាធ​នៅ​នឹង​សរសៃឈាម​នៅ​នឹង​ថ្លើម​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង