រោគសញ្ញាដំបូងនៃការបែកក្រដាសត្រចៀក គឺអាចនឹងមានការឈឺត្រចៀក។ នេះជាអ្វីដែលមនុស្សម្នាក់ៗអាចសម្គាល់ឃើញក្រោយពីរហែកក្រដាសត្រចៀក។
- ឈឺពីតិចទៅខ្លាំង ដែលអាចកើនឡើងបន្តិចម្តងៗ មុននឹងចាប់ផ្តើមថយចុះការស្តាប់លឺភ្លាមៗ
- ហៀរខ្ទុះចេញពីត្រចៀកដែលមានសភាពថ្លា ឬមានខ្ទុះ ឬឈាម
- ស្តាប់មិនលឺ
- វិលមុខដែលអាចបណ្តាលអោយចង្អោរ ឬក្អួត
- ខ្សោយសាច់ដុំមុខ (មិនជួបច្រើននោះទេ)។

សូមប្រាប់ទៅឪពុកម្តាយ ឬទាក់ទងទៅគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញានៃការបែកក្រដាសត្រចៀក។ អ្នកគួរតែជួបនឹងគ្រូពេទ្យ ប្រសិនបើអ្នកបន្តមានរោគសញ្ញា ក្រោយពីទទួលការព្យាបាលនៃការរហែកក្រដាសត្រចៀកនេះ។ ទោះបីជាការរហែកនេះនឹងជាទៅវិញដោយខ្លួនវាក៏ដោយ ប៉ុន្តែ អ្នកត្រូវតែធ្វើតាមការណែនាំដើម្បីប្រាកដថា ការស្តាប់មិនលឺរបស់អ្នក គឺមានតែមួយរយៈប៉ុណ្ណោះ។
សូមទៅកន្លែងសង្គ្រោះបន្ទាន់ភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ។ ឧទាហរណ៍មានហូរឈាមចេញពីត្រចៀក ឈឺត្រចៀកខ្លាំង ស្តាប់មិនលឺ ឬវិលមុខដែលបណ្តាលអោយក្អួត៕