ជំងឺគ្រុនពោះវៀន ឆ្លងតាមរយៈការផឹកទឹក ឬបរិភោគអាហារដែលមានបាក់តេរី ឬទឹកកខ្វក់។ អ្នកដែលមានជំងឺគ្រុនពោះវៀនស្រួចស្រាវអាចចម្លងមេរោគទៅក្នុងទឹកតាមរយៈលាមកដែលមានចំនួនមេរោគដ៏ច្រើន។ បន្ទាប់មក ការចម្លងរោគគឺទៅតាមទឹកទៅក្នុងអាហារ។
បាក់តេរីអាចរស់នៅបានជាច្រើនសប្តាហ៍នៅក្នុងទឹក ឬទឹកស្អុយ។ មានប្រមាណជា ៣ ទៅ ៥ ភាគរយនឹងផ្ទុកបាក់តេរីនេះ បន្ទាប់ពីឈឺរួច។ អ្នកផ្សេងទៀតក៏អាចមានជំងឺនេះយ៉ាងស្រាលបំផុតស្ទើរតែមើលមិនដឹង ដូច្នេះ ពួកគេក៏ក្លាយទៅជាអ្នកផ្ទុកជំងឺគ្រុនពោះវៀននេះក្នុងរយៈពេលយ៉ាងយូរ ទោះបីជាពួកគាត់គ្មានរោគសញ្ញាក៏ដោយ។
រយៈពេលចាប់ពីឆ្លងរហូតដល់មានរោគសញ្ញា ជាធម្មតាមានរយៈពេល ១ ទៅ ២ សប្តាហ៍ ហើយរយៈពេលនៃជំងឺនេះមានរោគសញ្ញាគឺប្រហែល ៣ ទៅ ៤ សប្តាហ៍។
រោគសញ្ញានៃជំងឺគ្រុនពោះវៀនមានដូចជា ៖
- អត់សូវឃ្លានអាហារ
- ឈឺក្បាល
- ឈឺចាប់គ្រប់កន្លែង
- ក្តៅខ្លួនខ្លាំង
- អស់កំលាំង
- រាគខ្លាំង៕