និយតករឱសថរបស់ប្រទេសឥណ្ឌាបានផ្តល់ការអនុញ្ញាតជាបន្ទាន់នូវផលិតផលវ៉ាក់សាំងថ្មីដែលប្រើតាមការបាញ់តាមច្រមុះកាលពីថ្ងៃអង្គារ ទី ៦ ខែ កញ្ញា ដើម្បី ប្រើប្រាស់លើអ្នកដែលមិនទាន់បានចាក់វ៉ាក់ សាំងប្រឆាំងកូវីដ១៩។
វ៉ាក់សាំងរបស់ឥណ្ឌានេះ នឹងក្លាយជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ លើកដំបូងក្ក្នុង ពិភពលោក ដើម្បីប្រឆាំងនឹងកូវីដ១៩។ វ៉ាក់សាំងនេះ ត្រូវបានគេពិសោធន៍និងស្រាវជ្រាវហើយរកឃើញថាវ៉ាក់សាំងនេះមានប្រសិទ្ឋភាពដូច វ៉ាក់សាំងកូវីដ១៩ផ្សេងទៀតដែរ។
វ៉ាក់សាំងបាញ់តាមច្រមុះនេះមានឈ្មោះថាINCOVACC។
វ៉ាក់សាំងបាញ់តាមច្រមុះនេះត្រូវបានផលិតដោយក្រុមហ៊ុន Bharat Biotech របស់ប្រទេសឥណ្ឌា។
ប្រទេសឥណ្ឌាគឺជាប្រទេសមួយដែលរងគ្រោះធ្ងន់ធ្ងរដោយសារកូវីដ១៩។មនុស្សជាង២០០ ០០០ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ ដោយសារកូវីដ១៩ នៅប្រទេសឥណ្ឌា។