​មាន​បញ្ហា​ភ្នែក​ជាច្រើន ដែល​ឧស្សាហ៍​កើត​នៅ​លើ​មនុស្ស​នៅ​ពេល​ដែល​យើង​មាន​អាយុ​កាន់តែ​ចាស់​។​

-​    ​ជំងឺ​ភ្នែក​ស្ងួត ៖ ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​ក្រពេញ​បង្ហូរទឹកភ្នែក​មិន​អាច​ផលិត​ទឹកភ្នែក​អោយ​បាន​គ្រប់គ្រាន់ ឬ​ផលិត​ទឹកភ្នែក​បាន​តិចពេក​។ ភ្នែក​ស្ងួត​អាច​ធ្វើអោយ​មិន​ស្រួល​នៅក្នុង​ភ្នែក​ដូចជា បណ្តាល​អោយ​រមាស់ ក្រហាយ ឬ​ករណី​កម្រ​ខ្លះ វា​អាច​ធ្វើអោយ​មើលមិនឃើញ​។​


-​    ​ជំងឺ​ហៀរ​ទឹកភ្នែក ៖ បញ្ហា​នេះ​អាច​មក​ពី​ភ្នែក​អ្នក​មាន​ប្រតិកម្ម​ជាមួយនឹង​ពន្លឺ ខ្យល់ ឬ​ការផ្លាស់ប្តូរ​សីតុណ្ហភាព​។ ការការពារ​ភ្នែក​របស់​អ្នក​ដោយ​បាំង​ភ្នែក ឬ​ពាក់​វ៉ែនតា​ពេលខ្លះ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។ ហៀរ​ទឹកភ្នែក​ក៏​អាច​មានន័យថា អ្នក​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​ដូចជា ការឆ្លង​មេរោគ​ភ្នែក ឬ​ស្ទះ​បំពង់​បង្ហូរទឹកភ្នែក​។​
-​    ​ជំងឺភ្នែកឡើងបាយ ៖ វា​គឺជា​ការឡើង​ចំណុច​សៗ​ល្អក់​នៅក្នុង​កែវភ្នែក​។ នៅពេល​ដែល​ជំងឺភ្នែកឡើងបាយ​កើតមានឡើង ពន្លឺ​មិនអាច​ឆ្លងកាត់​កញ្ចក់ភ្នែក​បាន​ស្រួល​ដូច​មុន​នោះទេ ដែល​ជាហេតុ​ធ្វើអោយ​អ្នក​មើល​មិនសូវ​ច្បាស់​។ ជំងឺភ្នែកឡើងបាយ​គឺ​គ្មាន​ការឈឺចាប់ មិន​ក្រហម​ភ្នែក ឬ​មាន​ទឹក​នៅ​ក្នុង​ភ្នែក​នោះ​ទេ​។ ប្រសិនបើ​វា​នៅ​តូច នោះ​វា​មិន​ប៉ះពាល់​ដល់​ការមើល​នោះទេ ប៉ុន្តែ ប្រសិនបើ​វា​ក្លាយទៅជា​ធំ ឬ​ក្រាស់​វិញ ជាធម្មតា​គ្រូពេទ្យ​នឹង​សុំ​ធ្វើការ​វះកាត់​យក​វា​ចេញ​។​
-​    ​ជំងឺ​រលាក​កញ្ចក់ភ្នែក ៖ វា​ជា​ការ​រលាក​ទៅលើ​ជាលិកា​ខាងក្នុង​ត្របកភ្នែក និង​រលាក​កញ្ចក់ភ្នែក​។ ពេលខ្លះ វា​ត្រូវ​បាន​គេ​ហៅថា “​ជំងឺ​ភ្នែក​ពណ៌​ផ្កាឈូក​” ឬ “​ជំងឺភ្នែកក្រហម​”​។ វា​អាច​បណ្តាលអោយ​ឡើង​ក្រហម រមាស់ ក្រហាយ ហូរ​ទឹកភ្នែក មាន​អាចម៍​ភ្នែក ឬ​មាន​អារម្មណ៍​ថា​មាន​របស់​អ្វីមួយ​នៅក្នុង​ភ្នែក​។ ជំងឺ​រលាក​កញ្ចក់ភ្នែក​កើតឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ហើយ​វា​អាច​បង្កឡើង​ដោយ​ការឆ្លង​មេរោគ ការប៉ះពាល់​ទៅនឹង​សារធាតុ​គីមី ឬ​អា​លែ​ក​ស៊ី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង