Join with Health.com.kh on Telegram

​ជំងឺ​រលាក​ក្រពះ​អាច​កើតមានឡើង​ភ្លាមៗ ឬ​វា​អាច​មាន​ការវិវត្ត​បន្តិច​ម្តងៗ​។ នៅក្នុង​ករណី​មួយ​ចំនួន ជំងឺ​រលាក​ក្រពះ​អាច​នាំអោយ​មាន​ដំបៅ​និង​ការកើនឡើង​នូវ​ហានិភ័យ​នៃ​ជំងឺ​មហារីកក្រពះ​។

សម្រាប់​មនុស្ស​ភាគច្រើន ទោះជា​យ៉ាងណា ជំងឺ​រលាក​ក្រពះ​គឺ​មិន​ធ្ងន់ធ្ងរ​ឡើយ និង​អាច​ធ្វើអោយ​វា​បាន​ប្រសើរ​ឡើង​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​ការព្យាបាល​។

អ្នក​អាច​នឹង​បាន​ធូរស្បើយ​ពី​រោគសញ្ញា ប្រសិនបើ​អ្នក ៖
•​    ​បរិភោគ​អាហារ​តិចៗ តែ​ញឹកញាប់ ៖ ប្រសិនបើ​អ្នក​ជួបប្រទះ​ការមិន​រំលាយ​អាហារ ជា​ញឹកញាប់ សូម​បរិភោគ​អាហារ​តិចៗ តែ​ញឹកញាប់ ដើម្បី​ជួយ​សម្រួល​ដល់​ឥទ្ធិពល​នៃ​អាស៊ីត​ក្រពះ​ក្នុង​ការរំលាយ​អាហារ​។​
•​    ​ជៀសវាង​អាហារ​មួយចំនួន ៖ ជៀសវាង​អាហារ​ទាំងឡាយណា​ដែល​អាច​ធ្វើអោយ​រលាក​ក្រពះ​របស់​អ្នក ជាពិសេស​អាហារ​ដែល​ហឹរ អាហារ​មាន​ជាតិ​អាស៊ីត អាហារ​ចៀន ឬ​អាហារ​ខ្លាញ់​។​
•​    ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ៖ ការប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​អាច​ធ្វើអោយ​រលាក​ស្រទាប់​ក្នុងនៃ​ក្រពះ​របស់​អ្នក​។​
•​    ​សូម​ពិចារណា​លើ​ការប្តូរ​ថ្នាំ​បំបាត់​ការឈឺចាប់ ៖ ប្រសិនបើ​អ្នក​កំពុង​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ជា​ទៀងទាត់ សូម​សួរ​គ្រូពេទ្យ​ពី​ថ្នាំ Acetaminophen ( Tylenol ឬ​ថ្នាំ​ផ្សេងទៀត​)​ដែល​អាច​ជា​ជម្រើស​មួយ​សម្រាប់​អ្នក​។ ថ្នាំ​ទាំង​នេះ គឺ​មិន​នាំអោយមាន​បញ្ហា​ក្រពះ​ធ្ងន់ធ្ងរ​នោះ​ឡើយ​។​
•​    ​គ្រប់គ្រង​ភាព​តានតឹង ៖ ភាព​តានតឹង​អាចធ្វើអោយ​រោគសញ្ញា​រលាក​ក្រពះ​របស់​អ្នក​កាន់តែ​អាក្រក់​ឡើង​។ ភាព​តានតឹង​អាចជា​រឿង​ចៀស​មិន​ផុត ប៉ុន្តែ អ្នក​អាច​រៀន​ដើម្បី​ដោះស្រាយ​ជាមួយនឹង​វា​។ ប្រសិនបើ​អ្នក​មាន​បញ្ហា​នេះ ចូរ​ពិចារណា​លើ​ការសម្រួល​អារម្មណ៍​មួយចំនួន ដូច​ជា​ការ​សមាធិ ការហាត់​យូ​ហ្គា ឬ​ក្បាច់​ថៃ​ជិចិន​ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង