​ដុំ​សាច់​នៅ​ក្នុង​ខួរក្បាល អាច​បណ្តាលអោយមាន​រោគសញ្ញា​នានា ដោយ​មាន​សម្ពាធ​ផ្ទាល់​ជុំវិញ​ខួរក្បាល ឬ​ដោយសារតែ​ការកើនឡើង​នៃ​ទឹក​ខួរឆ្អឹងខ្នង និង​មាន​សម្ពាធ​នៅ​ក្នុង​ខួរក្បាល​។ ដូចនេះ រោគ​សញ្ញា​ជាច្រើន​អាច​នឹង​មាន​ខុសៗ​គ្នា​។​

​រោគសញ្ញា​មាន​ផ្សេងៗ​ពី​គ្នា​អាស្រ័យទៅលើ​អាយុ​របស់​កុមារ និង​ទីតាំង​នៃ​ដុំ​សាច់ ប៉ុន្តែ រោគ​សញ្ញា​មួយ​ចំនួន​អាច​រួមមាន ៖
-​    ​ក្អួត​
-​    ​ប្រកាច់​
-​    ​ស្ពឹក​មុខ ខ្លួន ដៃ ឬ​ជើង​
-​    ​និយាយ​មិន​ច្បាស់​
-​    ​ពិបាក​ឈរ ឬ​ដើរ​
-​    ​ថយ​ចុះ​ការ​ទប់​លំនឹង​
-​    ​ឈឺក្បាល​
-​    ​ចំពោះ​ទារក ក្បាល​ធំ​លឿន​។​

ដោយសារ​តែ​រោគសញ្ញា​អាចវិ​វត្តមាន​បន្តិចម្តងៗ ហើយ​អាច​ច្រឡំ​នឹង​បញ្ហា​ដទៃ​ទៀត​ដែរនោះ ជំងឺ​ដុំ​សាច់​នៅក្នុង​ខួរក្បាល​អាច​ពិបាក​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ណាស់​។ ដូចនេះ វា​តែងតែ​ជម្រុញ​អោយមាន​ការពិភាក្សា​គ្នា​នូវ​រោគសញ្ញា​នានា ដែល​អ្នក​បារម្ភ​ជាមួយនឹង​គ្រូពេទ្យ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង