មនុស្សមួយចំនួនប្រាថ្នាចង់ញ៉ាំម្ហូបអាហារដែលមានរសជាតិហឹរ បើទោះបីជាម្តងម្កាល ការបរិភោគអាហារប្រភេទនេះអាចនឹងមិនសមស្របជាមួយពួកគេក៏ដោយ។ ប៉ុន្តែ ហេតុអ្វីយើងត្រូវពិភាក្សាពីរឿងនេះមិនចេះចប់បែបនេះទៀត? ត្រូវតែមានហេតុផលមួយចំនួននៅពីក្រោយ។ អាហារដែលហឹរមិនត្រឹមតែជួយបង្កើនរសជាតិអាហារប៉ុណ្ណោះទេ តែវាក៏មានអត្ថប្រយោជន៏សម្រាប់សុខភាពផងដែរ។
ដោយមិនគិតពីអត្ថប្រយោជន៍លើសុខភាពបេះដូង ការបង្ការជំងឺមហារីក និងការសម្រកទម្ងន់ ការបរិភោគអាហារហឹរអាច ៖
• ធ្វើអោយអ្នកមានអារម្មណ៍ល្អ ៖ អាហារដែលហឹរជួយបង្កើនសារធាតុ Serotonin នៅក្នុងខួរក្បាលដែលធ្វើអោយអ្នកមានអារម្មណ៍រីករាយ។ Serotonin ក៏ជួយធ្វើអោយអ្នកបានសម្រាក និងមានអារម្មណ៍មិនសូវតានតឹង។
• បន្ថយអាការៈនៃជំងឺផ្តាសាយ ៖ អាហារដែលហឹរអាចជួយប្រឆាំងនឹងជំងឺផ្តាសាយ ដោយសារវាធ្វើអោយបែកញើស។
• គេងបានស្កប់ស្កល់ ៖ អ្នកទាំងឡាយណាដែលបរិភោគអាហារហឹរជាប្រចាំ ពួកគេងាយ និងគេងលក់កាន់តែលឿន ហើយគេងបានស្កប់ស្កល់ទៀតផង។
• កាត់បន្ថយការកើតមុន ៖ វាជាប្រសិទ្ធភាពដ៏ចម្លែកមួយ ប៉ុន្តែ វាជាការល្អ។ អាហារហឹរអាចជួយជម្រះការឡើងមុនធ្ងន់ធ្ងរ ប្រសិនបើបរិភោគទៀងទាត់។
• ពោរពេញដោយវីតាមីន និងសារធាតុរ៉ែ ៖ អាហារហឹរសម្បូរដោយវីតាមីន និងសារធាតុរ៉ែ ជាពិសេសវីតាមីន C៕