ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ប្តីប្រពន្ធដែលមានឆ្នាំខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្តីឆ្នាំខាល និងប្រពន្ធឆ្នាំកុរ
ប្តីប្រពន្ធឆ្នាំពីរនេះ ក្នុងឆ្នាំ២០១៨នេះ មិនសូវអាចជួបនឹងលាភអ្វីទេ ប៉ុន្តែពេលដែលចូលដល់ឆ្នាំ២០១៩ នឹងអាចមានជីវភាពមិនធម្មតា។ អ្នកទាំងពីរនឹងអាចក្លាយជាអ្នកមានយ៉ាងងាយ។ និយាយរួមឆ្នាំក្រោយ ជាឆ្នាំទ្រព្យធំរបស់អ្នកតែម្តង។
ប្តីឆ្នាំឆ្លូវ និងប្រពន្ធឆ្នាំជូត
គូស្វាមីភរិយាឆ្នាំនេះ ក្រត្រឹមចុងឆ្នាំនេះតែប៉ុណ្ណោះ លុះដល់ឆ្នាំក្រោយ មិនថាអ្នកចង់បានអ្វីទេ គឺបានទាំងអស់។ ជាពិសេស អ្នកទាំងពីរនឹងមិនសូវឈឺក្បាលនឹងរឿងលុយឡើយ ដោយធ្វើឲ្យអ្នកទាំងពីររស់នៅយ៉ាងស្ងប់សុខតែម្តង។
ប្តីឆ្នាំមមី និងប្រពន្ធឆ្នាំរោង
ប្តីប្រពន្ធមួយគូនេះ ក្នុងឆ្នាំនេះ ខ្សែជីវិតអាចនឹងមិនសូវនឹងនរ ដោយឡើងចុះមិនទៀង។ ប៉ុន្តែពេលដែលចូលដល់ឆ្នាំក្រោយភ្លាម អ្នកនឹងអាចលាចាកពីជីវភាពដែលលំបាក ដោយអាចស្វាគមន៍ជីវភាពដែលល្អ ធ្វើឲ្យអ្នកអាចរស់នៅយ៉ាងមានសុភមង្គល៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)