មជ្ឈមណ្ឌលប្រយុទ្ឋជំងឺឆ្លងអាមេរិកហៅកាត់ថា CDC បានអនុម័ត អោយប្រើវ៉ាក់សាំងដូសជំរុញដែលមានគោលដៅទៅលើ មេរោគកូវីដ១៩ ប្រភេទ អូមីក្រុង។
នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានអាមេរិកនៅដើមខែកញ្ញានេះ។
បន្ទាប់ពីការអនុម័តនេះ វ៉ាក់សាំងដូសជំរុញសម្រាប់ប្រឆាំងអូមីក្រុង នឹងអាចប្រើចាក់លើពលរដ្ឋអាមេរិកនៅប៉ុន្មានថ្ងៃខាងមុខនេះ។
វ៉ាក់សាំងនេះមានប្រសិទ្ឋភាពកាន់តែខ្លាំងប្រឆាំងនឹងមេរោគកូវីដ១៩ ប្រភេទអូូមីក្រុងដែលកំពុងតែឆ្លងរាលដាលពេញពិភពលោក។
ការអនុម័តនេះនឹង ត្រួសត្រាយផ្លូវសម្រាប់ការចេញ ប្រើវ៉ាក់សាំងដូស ជំរុញ ពីក្រុមហ៊ុន Pfizer និង Moderna ។
CDC បានលើកទឹកចិត្តដល់លរដ្ឋអាមេរិកអោយចាក់វ៉ាក់ សាំងដូសជំរុញថ្មីនេះ ដើម្បីការពារខ្លួនប្រឆាំងនឹងកូវីដ១៩។
វ៉ាក់សាំងបានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ឋភាពមួយនៅក្នុងការប្រឆាំងនឹងមេរោគកូវីដ១៩ ហើយ វារួមចំណែកអោយប្រទេសនានា អាចបើកប្រទេសវិញឬក៏ធ្វើអោយសកម្មភាពសេដ្ឋកិច្ចនិងការងារ អាចចាប់ផ្តើមដំណើរការឡើងវិញ៕