យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន The Guardian បានឲ្យដឹងថា មិនគ្រាន់តែថ្នាំបំប៉នវីតាមីន និងជាតិរ៉ែទេ ដែលបង្ហិនលុយ តែវាក៏អាចធ្វើឲ្យគ្រោះថ្នាក់ដល់រាងកាយបានដែរ។ តាមការសិក្សាថ្មីមួយរបស់ប្រជាជនកាណាដា បានរកឃើញថា ថ្នាំបំប៉នវីតាមីន និងជាតិរ៉ែមាននាទីជួយបង្ការ និងព្យាបាលជំងឺបេះដូងសរសៃឈាម (Cardiovascular Disease, CVD)។ 

ការរំលឹកឡើងវិញនេះបានរកឃើញថា ការញ៉ាំថ្នាំបំប៉នភាគច្រើនដែលជាប្រភេទវីតាមីនចម្រុះ វីតាមីន D វីតាមីន C និងកាលស្យូម មិនមានឥទ្ធិពលអ្វីគួរកត់សម្គាល់ទៅលើការប្រឈមនឹងជំងឺដែលទាក់ទងនឹងបេះដូងឡើយ។ ហើយថ្នាំបំប៉នខ្លះដូចជាវីតាមីន B3 (Niacin) ប្រហែលជាមានគ្រោះថ្នាក់ច្រើនជាងល្អ។ 

ខណៈពេលដែលការសិក្សាដ៏ធំមួយរបស់ប្រជាជនចិនបានរកឃើញថា អាស៊ីតហ្វូលិកបានបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល តែរឿងនេះប្រហែលជាមិនអាចប្រើលើប្រជាជនអង់គ្លេសឡើយ។ សម្រាប់ក្បួនណែនាំរបស់ប្រទេសអង់គ្លេសបានណែណាំដល់មនុស្សគ្រប់គ្នាឲ្យពិចារណាទៅលើការលេបថ្នាំវីតាមីន D ក្នុងរដូវរងារ។ ស្រ្តីដែលកំពុងតែព្យាយាមមានកូន ឬមានផ្ទៃពោះក្នុងរយៈពេល ១២សប្តាហ៍ដំបូងគួរតែប្រើថ្នាំបំប៉នអាស៊ីតហ្វូលិកនេះ។ ហើយវីតាមីន A, C និង D ត្រូវបានគេណែនាំឲ្យប្រើលើកុមារអាយុ ៦ខែទៅ ៥ឆ្នាំ។ 

អ្នកគួរតែអាចទទួលបានវីតាមីន និងជាតិរ៉ែភាគច្រើនដែលអ្នកត្រូវការពារពីរបបអាហារដោយមិនបាច់លេបថ្នាំបំប៉នអ្វីបន្ថែមឡើយ៕